Toy Monireth

១៣ កញ្ញា ២០១៥

ដោយ ដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្ស

(English translation is below Khmer transcript)

ក្រោមម្លប់ឈើ ក្នុងបរិវេណនៃការិយាល័យរបស់ខ្លួន បងស្រីមុនីរ៉េតបានពិពណ៌នាអំពីបទពិសោធន៍ជីវិត ដែលលើកទឹកចិត្តគាត់ឲ្យធ្វើការក្នុងការងារកសាងសន្តិភាព និងចូលរួមចំណែកក្នុងការលើកកម្ពស់​សមភាពយេនឌ័រ និងការគោរពសិទ្ធមនុស្សនៅកម្ពុជា។

ដោយទឹកមុខស្ងួតស្ងប់ ក្រសែភ្នែកសំឡឹងទៅឆ្ងាយ បងស្រីបានប្រាប់ គម្រោងដំណើរជីវិត​របស់​ស្រ្តី​ដែលធ្វើការការពារ​សិទ្ធិមនុស្សថា “សន្តិភាពសម្រាប់ខ្ញុំ មិនមែនមានន័យត្រឹមតែការ​បញ្ចប់​សង្រ្គាម​ស៊ីវិលប៉ុន្នោះទេ។ សង្គមមួយ​ដែលមានសន្តិភាពពេញបរិបូណ៏ គឺសំដៅដល់រាល់សមាជិកគ្រប់រូប​ក្នុងសង្គមរស់នៅដោយ​សេចក្តីថ្លៃថ្នូ និងទទួលបានការគោរពសិទ្ធិយ៉ាងពេញលេញ។”  នេះគឺជាមូលហេតុ ដែលបងស្រីប្រលូកក្នុងវិស័យការងារកសាងសន្តិភាព និងការពារសិទ្ធិមនុស្ស។ បច្ចុប្បន្ននេះ បងស្រីក៍ជាបណ្តាញស្រ្តីអ្នកដឹកនាំស្រ្តីវ័យក្មេង ដែលផ្តោតជាចម្បងទៅលើការផ្តល់​សិទ្ធិ​អំណាចដល់ស្រ្តី និងពង្រឹងភាពក្លាហ៊ានដល់ស្រ្តីវ័យក្មេងក្នុងការចូលរួមចំណែកអភិវឌ្ឍន៏សង្គម។  បងស្រីបានបន្តដោយស្វាហាប់ថា “យើងចង់ធ្វើការលុបបំបាត់សុភាសិតចាស់បុរាណថា ស្រ្តីបង្វិល​ជើង​ក្រានមិនជុំ។ ការពិតស្រ្តីជាធនធានដ៏មានសក្តានុពលក្នុងការអភិវឌ្ឍសង្គម ដូចដែល​យើង​មើល​ឃើញ​ជាក់​ស្តែងពីចលនារបស់ស្រ្តីនៅកម្ពុជា”

យ៉ាងណាមិញ រាល់ការប្រកបការងារតែងតែមានបញ្ហាប្រឈម។ ការរាំងស្ទះពីអាជ្ញាធរ គឺជាបញ្ហាប្រឈមមួយរបស់បងស្រីមុនីរ៉េតក្នុងការបំពេញការងារ។ ទន្ទឹមនឹងនេះ បងស្រីក៍បានរៀបរាប់អំពីបញ្ហាប្រឈមសម្រាប់រូបគាត់ផ្ទាល់ក្នុងការចូលរួមចំណែក​ការពារសិទ្ធិ​មនុស្ស យ៉ាងដូចច្នេះថា “ក្រុមគ្រួសារហាមឃាត់ ដោយលើកឡើងថា ការងារដែលខ្ញុំធ្វើ គឺហាក់ដូចជាមិនស្របទៅនឹងរដ្ឋាភិបាល។ តែតាមការពិតខ្ញុំមិនធ្លាប់ធ្វើការប្រឆាំងអ្វីទេ ក្នុងនាមជាស្រ្តីម្នាក់ខ្ញុំគ្រាន់តែធ្វើការទៅលើបញ្ហាដែលកើតមានពិតជាក់ស្តែងក្នុងសង្គម និងបញ្ចេញមតិយោបល់របស់ខ្ញុំតែប៉ុន្នោះ។ លើសពីនេះទៅទៀត ពេលខ្លះខ្ញុំត្រូវចេញទៅធ្វើការដល់យប់​ជ្រៅដែលសហគមន៏ខ្មែរយើងមិនទាន់បើកទូលាយក្នុងការឲ្យស្រ្តីចេញទៅក្រៅធ្វើការយប់ជ្រៅនៅឡើយ។ មានអ្នកខ្លះគិតថាខ្ញុំអាចនឹងធ្វើរឿងដែលប៉ះពាល់ដល់ប្រពៃណីវប្បធម៏ខ្មែរយើង។”​

បើទោះជាមានបញ្ហាយ៉ាងនេះក្តី បងស្រីមុនីរ៉េតនៅតែក្រាញននៀលដើម្បីបំពេញ​ទស្សនៈវិស័យរបស់ខ្លួន។   “ក្នុងនាមខ្ញុំជាសមាជិកក្នុងសង្គម ជាកោសិកាមួយនៃសង្គម តើខ្ញុំអាចចូលរួមអ្វីបានខ្លះដើម្បីជួយសង្គម។” ជាឃ្លាដែលបងស្រីតែងតែដាស់តឿនខ្លួនឯងជា​រៀងរាល់ថ្ងៃ ដើម្បីលើកកម្ពស់ការគោពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

****************

LWHRDs, 13 September 2015

Under the tree at her office, Monireth described her life experiences which motivate her to involve in peace building in Cambodia as well as ASEAN region which is a contribution to gender equality and human rights.

Monireth told LWHRDs that “Peace to me is not just only the absence of civil war. The meaningfully peaceful society means all people in the society live with dignity and fully enjoy their human rights.” This is the main reason that she works for peace building and human rights. Monireth is also a member of Young Women Leadership Network which focuses on empowering women and strengthening women’s capacity in developing society. “We want to eliminate the Khmer proverb which stated that women could not turn the furnace/hearth-stone (women could not do anything besides housework). In fact, women are the potential resources in developing society, as we’ve seen women leaded social movement and made changes in Cambodia recently, she said”

Actually, women rights activists faced many challenges. “Banning activities from authority” is one of the challenges that Monireth faced. She also added that “My family told me to stop being an activist. They said what I am doing is opposing the government. Factually, I have never done something against the government. As a woman, I work on the issues which really happened in Cambodian society, and I want to express what I thought about the issues. Furthermore, sometime, I went out to work until midnight. Cambodian society do not fully open for women to stay out late at night, so some people said I may do something negatively impact our Cambodian culture.”

Even though Monireth faces these challenges, she still struggle to make positive changes. “As a member of society—a cell of society, what can I contribute to social development?”  is a sentence that she asks herself to keep struggling for promoting human rights and democracy.

Check out her video!

check out her activities! 

Photo credit: Toy Monireth Facebook’s Photo

This slideshow requires JavaScript.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s