Thy Phalla

ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥

ដោយ ដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្ស

ស្ថិតក្នុងការិយាល័យនៃបណ្តាញស្រ្តី ដែលហ៊ុំព័ទ្ធទៅដោយបន្ទប់ជួលសងផ្ទាល់ដីជាជួរៗ ស្រ្តីដែលមាន​វ័យជាងម្ភៃឆ្នាំ កំពុងតែសំអាតការិយាល័យបណ្តាញស្រ្តីបណ្តើរ និយាយបណ្តើរ “ខ្ញុំឈ្មោះផល្លា។ ខ្ញុំជាសមាជិកនៃបណ្តាញស្រ្តីនេះ ហើយសព្វថ្ងៃក៍មានមុខរបរជាកម្មការនីកាត់ដេរផងដែរ។”​

ដំបូងឡើយផល្លាគ្រាន់តែជាកម្មការនីរោចចក្រកាត់ដេរដែលធ្វើការរំពឹងប្រាក់ខែដើម្បីរស់តែប៉ុន្នោះ។ ក្រោយពេលបំរើការងារជាច្រើនឆ្នាំ គាត់បានកត់សំគាល់ឃើញថាកម្មករ កម្មការនីរោងចក្រកាត់ដេរ ពុំ​ទទួល​បាននូវការគោរពសិទ្ធិពេញលេញឡើយ។ ជានិច្ចកាល ពួក​គេត្រូវបាន​រំលោភ​សិទ្ធិពី​សំណាក់​ថៅកែរោង​ចក្រ។ នេះជាមូលហេតុចំបងដែលជម្រុញឲ្យផល្លា ក្រោកឈរឡើងដើម្បីធ្វើការ​តស៊ូមតិទាមទារ​ឲ្យមាន​ការ​គោរពសិទ្ធិកម្មករ។ ផល្លាបានប្រាប់ទៀតថា“​កាលពីឆ្នាំ២០០៨ នៅពេលដែលខ្ញុំធ្វើការនៅរោងចក្រមួយឃើញថា  យើងធ្វើការអោយ​រោង​ចក្រ​មានបទបញ្ជា ឬក៏យើងដេរអោយម្ចាស់​ផ្លាកមួយៗ​មាន​ក្រម​សីលធម៌គេចឹងណាស់ ប៉ុន្តែ​ដល់ពេលរោងចក្រជួលកម្មករទៅ​ហាក់បីដូចជារើសអើងកម្មករ​ដូចថាមានផ្ទៃពោះអីចឹង។  ហើយការបង្កើតសហជីពរើសអើង​យើង មិន​អោយ​បង្កើត​សហជីពទេ។ ហើយសុំច្បាប់អីចឹងទៅវាខុស ហើយបទបញ្ជារោងចក្រ អោយ​យើងមានសិទ្ធទៅមក យើង​មិនមែនថាអត់មានសិទ្ធអីទេតែគាត់ ដូចថា ចេះតែបង្កើតបទបញ្ជាផ្ទៃក្នុងរហូត គំរាមមិនអោយ​យើងធ្វើអី ដូចថាតវ៉ាអោយសហជីព តំណាងសហជីព ឬក៏យើងដើរជជែកតាមក្រុម ប្រមូល​ផ្តុំគ្នាជជែកគឺអត់បានទេ។”

ដោយសារតែភាពឈ្លៀសវៃ ប៉ិនប្រសព និងសេចក្តីក្លាហ៊ាន ផល្លាត្រូវបានកម្មករ កម្មការនី​ផ្សេងៗទៀត ជ្រើសរើសឲ្យធ្វើជាតំណាងរបស់ពួកគេ។ កម្មការនីរោងចក្រកាត់ដេរ និងជាសកម្មជន​សិទ្ធិមនុស្សដ៏ក្លាហ៊ាននេះ ជួបប្រទះនូវបញ្ហាប្រឈមជា​ច្រើនក្នុងពេលបំពេញការងារ រួមមាន សុវត្ថិភាពផ្ទាល់ខ្ញួន ការរើសអើងមិនឲ្យធ្វើការពីសំណាក់រោងចក្រកាត់ដេរ ចំនេះដឹងទាក់ទងទៅ​នឹង​ការតស៊ូមតិ និងថវិការសម្រាប់ធ្វើការតស៊ូមតិជាដើម។ ផល្លាបានបន្ថែមទៀតថា “មានថៅកែរោងចក្រខ្លះគេទិញទឹកចិត្តយើង​ដើម្បី ឲ្យឈប់ធ្វើជាតំណាង​កម្មករ និងបិតការ​​តវ៉ា។ តែខ្ញុំមិនទទួលទេ ព្រោះខ្ញុំមិនលក់កិត្តិយស​ជាអ្នក​តំណាង​របស់ខ្ញុំជាមួយលុយរបស់ថៅកែរោងចក្រទេ។ ក្រោយមកទៀត មានគេទូរស័ព្ទមកខ្ញុំហើយ សួរថា ​ហ្អែងចង់ងាប់ ឬក៏ចង់រស់? បើអាហ្អែង​ចង់រស់អាហ្អែង​បំបិទ​រឿង​ហ្នឹងទៅ អាហ្អែងកុំធ្វើអី សកម្មភាពអីទាំងអស់។ មួយវិញទៀត ព្រោះតាមទូរទស្សន៍ តាម ហ្វេស​ប៊ុក (facebook) តាមប្រព័ន្ធអ៊ីនធ័រណែត (internet) យូធូប (youtube)ហើយតាម ដូចជាអាយឡូ (ILO) អីចឹងគាត់ចុះទៅគាត់បិតរូបថតយើង រូបផ្លាក​យីហោធំៗណាស់ ហើយពេលដែលខ្ញុំទៅដាក់​ពាក្យធ្វើ​ការនៅ​រោងចក្រមួយចំនួន​គេអត់​យក​យើង​ទេ គេថាយើងពូកែតវ៉ា។”​

ផល្លាបាននិយាយដោយក្តីសង្ឃឹងថា “ខ្ញុំពេញចិត្តក្នុងការចូលរួម ក្នុងការទាមទាររកយុត្តិធម៌​ដើម្បី​ខ្លួន​ឯង ដើម្បីកូនខ្ញុំដើម្បីក្មួយ ដើម្បីអនាគតក្មួយៗខ្ញុំទៅមុខទៀត។”

Check out her activities! 

Credit: Thy Phalla’s Facebook Photo 

This slideshow requires JavaScript.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s