Tep Vanny

ភ្នំពេញថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤

ទេព វណ្ណីគឺជាសកម្មជនសិទ្ធិមនុស្សនៅកម្ពុជា។ ខ្លួនគាត់ផ្ទាល់ជួបប្រទះនឹងការបញ្តេញដោយបង្ខំ ពីដីនឹងផ្ទះរបស់គាត់។ គាត់បានបដិសេដនូវការចាកចេញពីផ្ទះនិងដីរបស់គាត់។ គាត់បានចូលរួមសកម្មភាពតស៊ូមតិជាច្រើនដើម្បីទាមទារសិទ្ធិក្នុងភាពជាមនុស្សរបស់គាត់។ “ខ្ញុំធ្វើការតស៊ូមតិសម្រាប់កូន និងក្រួសាររបស់ខ្ញុំ។ ខ្ញុំត្រូវតែហ៊ានប្រឈមនឹងបញ្ហានេះ ពីព្រោះខ្ញុំមិនចង់ឲ្យបញ្ហាទាំងនេះកើតឡើងទៅថ្ងៃមុខទៀត។”​

សូមចុចលើរូបភាពដើម្បីស្តាប់សម្លេង

ស៖ បងប្រើយុត្តិសាស្រ្តដើម្បីកាត់បន្ថយហឹង្សា តែកន្លងមកខ្ញុំឃើញមានហឹង្សាកើតឡើង។

ច៖ យើងដឹងថាយើងនឹងប្រឈមនឹងហឹង្សាទាំងអស់នឹង។ ប៉ុន្តែយើងគិតថាយើងនឹងអាចកាត់ប្ថយបានខ្លះតាមរយៈការប្រើប្រាស់យុត្តិសាស្រ្តរបស់យើង។ ទីមួយស្រ្តី ទីពីរគឺយើងតស៊ូមតិដោយមិនប្រើប្រាស់នូវហឹង្សាតបត។ តាមរយៈទាំងអស់នឹងគឺថាយើងនឹងមានការកាត់បន្ថយហឹង្សាខ្លះ ជាក់ស្តែងយើងឃើញថាអាចមានខ្លះដែរ វាមិនទាន់ដល់ថ្នាក់សំលាប់ពួកយើងអីអញ្ចឹងណា។ យើងគិតថាមិនដល់សំលាប់ ក៍ប៉ុន្តែស្រ្តីខ្លះវាយដល់គាត់រលូតកូន ប្រសិនបើជួយជីវិតគាត់មិនទាន់អាចស្លាប់ដែរ។ តែយើងនៅតែដឹងថាវាគ្រាន់បើជាងបុរសច្រើន។ ហើយបុរសទៀតប្រសិនបើគាត់ចេញអញ្ចឹងណា ងាយស្រួលនឹងប្រឈមនឹងការចាប់ខ្លួន ងាយស្រួលនឹងគេសំលាប់។ ជាពិសេសនៅពេលដែលគាត់ធ្វើការក្នុងជួររាជរដ្ឋាភិបាល មន្ត្រីរាជការ គឹគាត់ប្រឈមនឹងការបាត់បង់ការងារគាត់។ អញ្ចឹងវាជាបន្ទុកបន្ថែមសម្រាប់ពួកយើង អញ្ចឹងយើងត្រូវតែយករូបភាពស្រ្តីចេញ ហើយយើងដឹងហើយទោះបីគេវាយយើងយ៉ាងណា ក៍យើងតាំងចិត្តអត់ធ្មត់មិនតបត ព្រោះយើងគិតថាមួយបឹងកក់(បឹងកក់ទាំងមូល)នឹងទោះបីជាទាំងស្រីទាំងប្រុសទាំងចាស់ ទាំងក្មេង យកកាំបិតពូថៅទៅហឹង្សាជាមួយ(អជ្ញាធរ)វិញក៍អត់មានលទ្ធផលល្អដែរ។ ទីមួយគឺយើងបានតែត្រឹមឈឺចាប់រៀងខ្លួន។ ខាងសមត្ថកិច្ចក៍គាត់ឈឺចាប់ ខាងយើងក៍ឈឺចាប់។ ជាពិសេសបើយើងធ្វើអញ្ចឹងទៀត វានឹងអាចប៉ះពាល់ដល់អាយុជីវិតរបស់ពួកគាត់។ ដើម្បីបញ្ឍប់ហឹង្សាទាំងអស់នឹងបាន គឺយើងត្រូវប្រើចិត្តយើងដូចជាទឹកអញ្ចឹង។ យើងត្រូវមានអារម្មណ៍ថា យើងប្រៀបបីដូចជាទឹកទៅពន្លត់ភ្លើងអញ្ចឹង។ ពួកគាត់ដែលជាសម្ថកិច្ចដែល មកមានដំបងឆក់ខែលនឹង គឺគាត់ដូចជាភ្លើងដែលគេបញ្ឆេះយកមកឲ្យដុតយើងអញ្ចឹង អញ្ចឹងយើងត្រូវព្យាយាមថាយើងជាទឹកដើម្បីទៅពន្លតពួកគាត់ មិនមែនព្យាយាមឲ្យខ្លួនយើងទៅជាភ្លើងដែរទេ។ ទោះបីយើងគិតថា ទោះបីទឹកយកទៅពន្លតភ្លើង ក៍វានៅចំហាយភ្លើងនឹង ជះមកត្រូវយើងខ្លះដែរ វាមិនអត់ទេ។ ហើយយើងត្រៀមខ្លួនជាស្រេចក្នុងការទទួលយកនូវបញ្ហាទាំងអស់នឹង។ ជាក់ស្តែងយើងបានសម្រេចចិត្តជាមួយគ្នាថា ទោះបីជាយើងចេញទៅត្រូវស្លាប់ ក៍យើងត្រូវតែចេញ។ ព្រោះយើងអត់មានជម្រើសទេ ហើយពេលខ្លះ ដល់ថ្នាក់យើងដឹងថានៅពេលដែលយើងឈានជើងចេញពីផ្ទះ យើងអាចមានពេលវេលាត្រលប់មកផ្ទះវិញ ដើម្បីថែរក្សាកូនថែរក្សាផ្ទះនឹងបំពេញតួរនាទីជាភរិយាដ៍ល្អ សម្រាប់ស្វាមីយើង ឬក៍អត់ទេ។ យើងត្រូវតែទៅ យើងគ្មានជម្រើសអ្វីក្រៅពីនឹង។ ពីព្រោះយើងគិតថា អ្វីដែលយើងធ្វើនេះ គឺធ្វើដើម្បីអនាគតកូនរបស់យើង។ ក្នុងនាមយើងជាម្តាយដែលស្រលាញ់កូន គឺយើងត្រូវតែការពារកូន អញ្ចឹងបើយើងការពារផ្ទះនឹងដីនេះមិនបាន ថ្ងៃក្រោយយើងមិនអាចការពារកូនទេ។

ស៖ អញ្ចឹងពេលបងចេញទៅធ្វើបាតិកម្ម ឬការតវ៉ាខាងក្រៅបងគិតថានឹងមិនអាចត្រលប់មកវិញដែរ។

ច៖ ចា គិត! គិតគ្រប់គ្នា។ នៅពេលដែលយើងឈានជើងចេញដើរគឺយើងគិតអញ្ចឹងទាំងអស់  ពីព្រោះយើងដឹងថាប្រទេសកម្ពុជាយើងមិនបានគោរពសិទ្ធិមនុស្សពិតប្រាកដ មិនកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដូចអ្វីដែលរដ្ឋាភិបាលតែងតែអះអាងកុហកបោកប្រាស់ប្រជាពលរដ្ឋខ្លួនឯង ក៍ដូចជាកុហកបោកប្រាស់ អន្តរជាតិទេ អញ្ចឹងយើងដឹងថាយើងនឹងរងនូវបញ្ហាទាំងអស់នឹង អាចដល់ស្លាប់ មិនត្រឹងតែហឹង្សាអាចដល់ស្លាប់។

ស៖ អញ្ចឹងកន្លងមកតើបងជួបប្រទះនឹងបញ្ហាអ្វីខ្លះសម្រាប់ បងដែលជាស្រ្តីហើយចេញទៅតវ៉ាខាងក្រៅ?

ច៖ ទីមួយនៅពេលដែលយើងចាប់ផ្តើមចេញទៅតស៊ូមតិអញ្ចឹង គឺយើងប្រឈមហើយនឹងការប្រើហឹង្សា ធ្ងន់ធ្ងរដូចជាការវាយឲ្យរលូតកូន បែកក្បាល បាក់ដៃអីអញ្ចឹង។ ជាពេសេសទៀតដូចគេចាប់យើងយកទៅឃុំ ហើយចាប់តោងស្រាតខោអាវយើងដូចថា ធ្វើឲ្យយើងខ្មាស់គេអញ្ចឹងណា ប្រមាថមើលងាយស្រ្តីជាដើមណា ហើយការដៀលថ្មេះមើលងាយស្រ្តីមួយចំនួនផងដែរ។ ទោះជាយ៉ាងណា ក៍យើងមិនអាចរាថយបានដែរ យើងត្រូវតែទៅទៀត។

ស៖ តើអាជ្ញាធរគាត់ដៀលថ្មេះយ៉ាងមេចខ្លះទៅ?

ច៖ ពេលខ្លះទាក់ប្រើពាក្យសំដី ហៅយើងមីនេះមីនោះអីអញ្ចឹងណា និយាយជាមួយយើងងែង ហងអីអញ្ចឹងទៅ។ គាត់ប្រើពាក្យថាយើងនឹងពួកសម្តែង ពួកធ្វើល្បិច ធ្វើអីអញ្ចឹង។ គាត់ចោទប្រកាន់លាបពណ៌យើងអីអញ្ចឹងទៅ ប្រមាថមើលងាយយើងគ្រប់សពបែបយ៉ាងអីអញ្ចឹងទៅណា។ យើងមានអារម្មណ៍ថាឈឺចាប់ និងតូចចិត្ត។ ប៉ុន្តែយើងគិតថា ទាំងអស់នេះ គឺជាមេរៀនសម្រាប់យើង សម្រាប់មនុស្សយើង។ វាជាឧបសគ្គសម្រាប់យើង ប៉ុន្តែយើងត្រូវខ្លងឲ្យផុតនូវឧបសគ្គទាំងអស់នឹង។ បើយើងខ្លងផុតឧបសគ្គទាំងអស់នឹង វានឹងជោគជ័យដល់យើងថ្ងៃក្រោយ បើយើងខ្លងមិនផុតឧបសគ្គទាំងអស់នឹងទេ គឺយើងនឹងមានបញ្ហាថ្ងៃក្រោយសម្រាប់កូនៗយើងទៀត។

*********

Tep Vanny is an active land rights activist in Cambodia. She herself experience forced eviction from her land to new area. She refused to leave her home and land. She joined many advocacy events to demand her rights as human being. “I am advocating for my children and family. I have to do that because I don’t want this problem happen again in the future. It will harm my children in the future.”

Q: You said that you don’t want to cause violence while you advocate for your rights but, I saw there were much violation occurred.

A: We understood that we will face that violence. I hope that we can reduce violence via using our strategies. We decide to put women in the position of advocators and using nonviolence resistant. Those methods will reduce violation against us. In fact, there were some violence occurred while we advocated for our rights. They (authority) didn’t kill us but, some women were beaten until miscarriage her baby. If we didn’t help them on time, they would be died. We understand that even women have faced those problems, we are better than men in term of violation against us. When the men protested, they were easy to arrest or kill. Some who is civil servant is easy to lose their job. If those problem happened, it would be increased more responsibilities for us as women. So, we decided to put women in the front line. We were calm all thought they (authority) beat us seriously because we thought that if we use violent method, we will not get better results. Violence will make sides, advocator and authority, suffer. To reduce violation, we have put ourselves in the position of calm as water while the authority is fire that other side burned them and tossed on us. We have to remind ourselves that we are water using for putting out fire. We cannot stand as fire at situation. We already prepared ourselves to get violence when we protested. We have decided that even we would be died when we protest, we have to do that. We have no choices. Sometime when we went out from home, we didn’t expect that we could come back to take care our children and family. Because we have no choices, we have to protest. What we have done is for our children. We have responsibility to protect our children. If we could not protect this land and home for children, how could we protect our children in the future?

Q: you don’t think you will back home when you go to protest, right?

A: Everyone thought about that. As we know that Cambodia is not really respecting human rights. Cambodia is not really democracy. It is completely different from what government said. We understood that we will face those problems. It is not just violence. We would be killed.

Q: What are your challenges?

A: We challenge with the serious violence against us including miscarriage, having one’s skull fractured, having broken arms. Etc. They (authority) arrested us. They violently took off our clothes. They made us feeling ashamed. They looked down on women and injure our reputation. They insulted us.

Q: Please tell me more about insulting

A: They called us “Mei” or “Horng” (scornful term used by man or women when talking to younger women). They said that we are performers with trick. We feel hurt and discourage. Those situations are our lessons. We have to take over that obstacle. If those obstacles still exist, it will harm our children.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s