Sorn Ramana

ភ្នំពេញថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤

កញ្ញាសន រ៉ាមណាគឺជាសកម្មជនការពារសិទ្ធិមនុស្សមួយរូបយ៉ាងសកម្ម។ រ៉ាមណា បានចូលរួម​ក្នុងសកម្មភាពជា​ច្រើនដើម្បីលើកកម្ពស់ និងធ្វើឲ្យមាន​ការរីកចំរើន​ក្នុង​ការ​គោរព​សិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងពេលជួបជាមួយគម្រោងដំណើរជីវិត​របស់​ស្រ្តីដែល​ធ្វើការ​ការពារសិទ្ធិមនុស្ស រ៉ាមណាបានចែករំលែកពីរឿងរ៉ាវជីវិត និងមូលហេតុដែលខ្លួន​សម្រេចចិត្តធ្វើការក្នុងវិស័យសិទ្ធិមនុស្ស។ លើសពីនេះទៅទៀតរ៉ាមណាបាន​បង្ហាញពីការ​សង្កេតរបស់ខ្លួនទាក់ទងទៅនឹងផលវិបាកផ្សេងៗដែលអ្នកធ្វើការការពារសិទ្ធិមនុស្សបានជួបប្រទះ ជាពិសេសស្ត្រីដែលធ្វើការក្នុងវិស័យនេះ។ ស្រ្តីទាំងនោះជួប​ប្រទះនូវអំពើ​ហឹង្សា​ទាំងផ្លូវកាយ និងផ្លូវចិត្តពីសំណាក់អជ្ញាធរនៅ​ពេលដែលពួកគេតស៊ូមតិឲ្យមាន​ការ​គោរពសិទ្ធិរបស់ពួកគេ។ រ៉ាមណាចង់ឃើញអាជ្ញាធរបង្រ្គាបបាតុករដោយអហឹង្សា។

សូមចុចលើរូបភាពដើម្បីស្តាប់សម្លេង

សំនួរ៖ តើស្រ្តីគាត់មានផលវិបាកអ្វីខ្លះពេលដែលគាត់ធ្វើការតស៊ូមតិទាមទារសិទ្ធិសេរីភាព​របស់​​​គាត់?​

សន រ៉ាមណា៖ យើងឃើញស្រាប់ហើយ ដូចជាអ្នកភូមិបឹងកក់ ពេលគាត់ឡើងតស៊ូមតិ គាត់មិនឲ្យ​ក្រុម​​​បុរសឡើងមកនឹង ដោយសារតែគាត់គិតថាពួកស្រ្តីឡើងមកទៅ ស្រ្តីភេទទន់ខ្សោយ គាត់មិនប្រើប្រាស់ហឹង្សា។ អាជ្ញាធរនឹងលើកលែង មិនប្រើអំពើហឹង្សាធ្ងន់តបទៅលើស្ត្រីភេទ ប៉ុន្តែអ្វីដែលគាត់គិតនឹងខុស។ ខាងអាជ្ញាធរបង្រ្គាប គេបង្គ្រាបនឹង គេបង្រ្គាបទាំងអស់។ អាជ្ញាធរបង្រ្គាបមិនរើសមុខទេ ស្រ្តីនឹងក៍មិនទុកដែរ។ ខ្ញុំមានលឺព័ត៌មាន(ស្រ្តី)​នឹង​ត្រូវ​បាន​បង្រ្គាប​ត្រូវ​បានចាប់ខ្លួន។ យើងឃើញថាគាត់(អាជ្ញាធរ) នឹងគាត់មិនលើកលែងអ្វីសោះ ឲ្យតែ​ធ្វើអ្វីដែល​គាត់យល់ថាខុស គាត់ចាត់ការ គាត់បង្រ្គាបអញ្ចឹងទៅ។ ហើយការប្រឈម​របស់ពួក​គាត់​ដែលជា​ស្រ្តី គឺប្រឈមច្រើនចំពោះស្រ្តីភេទអញ្ចឹង។  ដូចថាការយាយីខាងផ្លូវកាយ និងការ​យាយី​តាម​ផ្លូវ​ចិត្ត។​ការប្រើពាក្យសំដីនឹងណា ដូចការប្រើពាក្យសំដីជេរប្រទិច ទាត់ធាក់ទៅលើស្រ្តីហើយ​យើងគិតថា មើលទៅដូចវាមិនសម ដូចថាបុរសមិនសមធ្វើអំពើហឹង្សាបែបនឹងទៅលើស្រ្តី  ព្រោះស្ត្រីភេទគាត់ជាដូចថាគាត់ជាភេទទន់ខ្សោយ ដូចនេះកំលាំង​វាមិនសមមាត្រគ្នារវាង​កងកំលាំងដែលជាបុរស នឹងស្រ្តីភេទនឹង។

សំនួរ៖ អត់សមមាត្រគ្នាយ៉ាងមេចទៅ?

សន រ៉ាមណា៖ កងសន្តិសុខ ឬអាជ្ញាធរនឹងគាត់មានកំលាំងខ្លាំងជាង ហើយគាត់​ប្រដាប់​ដោយ​អាវុធដោយខែល ខោអាវនិងស្បែកជើងគាត់រឹងៗ។ បងស្ត្រីៗ អ្នកតវ៉ានឹងគាត់ដៃទទេ ហើយ​សំលៀក​បំពាក់គាត់គឺធម្មតា។ នៅពេលដែលប៉ះពាល់អញ្ចឹងទៅ ច្បាស់ជាគាត់មាន​ការ​ប៉ះ​ពាល់ខ្លាំងជាងកងកំលាំងប្រដាប់អាវុធអញ្ចឹងណា។ ដែលខ្ញុំនិយាយថាអត់សមាមាត្រនឹង គឺទាំងធន់ធាន ទាំងកំលាំងផង។

សំនួរ៖ ចុះបងប្រាប់ថាពេលស្រ្តីគាត់ចេញតវ៉ាអញ្ចឹង មានបញ្ហា​ច្រើន​ជាពិសេសការ​យាយី​ទាក់​ទង​ជា​មួយរូបកាយ និងផ្លូវចិត្ត។ ហើយរូបកាយនឹងការយាយីបែបយ៉ាងមេចខ្លះទៅ?

សន រ៉ាមណា៖ ពេលខ្លះពេលប្រតាយប្រតប់អញ្ចឹងទៅ ដូចថារហែកខោរហែកអាវអញ្ចឹងទៅ ដូចថាគាត់អាក្រាតនៅទីប្រជុំជនកណ្តាលចំណោមអីអញ្ចឹងទៅ វាប៉ះពាល់ខ្លាំងដល់ពួកគាត់។ មួយទៀតពេលដែលគាត់រុញ ពេលដែលគាត់អីអាជ្ញាធរគាត់មិនគិតថាស្រ្តីទេ គឺគាត់ធ្វើតែម្តង។ គាត់ធ្វើយ៉ាងមេច គឺការពារក្រុមនឹងមិនឲ្យទៅកន្លែងដែលគាត់ការពារ។ ភាគច្រើន​គាត់​ធ្វើទាំង​កំរោលទៅ។ ខ្ញុំឃើញវីដេអូខ្លះ គាត់ចាប់លើកចាប់បោះដាក់ក្នុងឡានអីអញ្ចឹងណា វាអត់សម។

សំនួរ៖ ហេតុអីបានជាការចាប់លើកចាប់បោះ ឬការទាញខោអាវរបស់​ស្រ្តីអីអញ្ចឹង​វាមិន​សម​ធ្វើទៅ​លើស្រ្តី?

សន រ៉ាមណា៖ ក្នុងនាមយើងជាស្រ្តីភេទដែរ នៅពេលដែលយើងឃើញរូបភាពបែបនឹង បង្ហាញ​នៅ​ទី​សាធារណៈ វាដូចជា…និយាយរួមទៅអំពើបែបនឹងវាមិនសមធ្វើជាមួយមនុស្ស ចង់​និយាយ​ថាមនុស្សគ្នាឯង។ ទង្វើទាំងអស់នឹងហៅថាទង្វើអមនុស្សធម៌។ ណាមួយទៀត​យើងដឹងស្រាប់​ហើយ​ថាកំលាំងបុរសនឹងស្រ្តីខុសគ្នា ហើយដូចថាគាត់​ចង់បង្រ្កាប​ដូចថាគាត់​អត់ប៉ាន់​ប្រមាណ​កំលាំងនឹង។ ពេលគាត់ប្រើកំលាំង គាត់គួរតែប្រើកំលាំងដែលវានឹងសមមាត្រទៅនឹងការបង្រ្កាប។ គាត់ធ្វើទៅទាំងកម្រោល មានអ្វីគាត់យកនឹងទៅវាយ មានដំបងគាត់វាយដំបង។ និយាយ​ទៅអ្នក​តវ៉ាគាត់មិនមែនជាជនល្មើសទេ ទោះបីជនល្មើសក៍ប៉ូលីស ឬក៍ទាហ៊ាន​អីគាត់គ្មាន​សិទ្ធិទៅ​វាយដំ​ធ្វើបាបដែរ។ អ្នកតវ៉ាទាំងអស់គាត់មិនមែនជាជនល្មើសទេ គាត់គ្រាន់តែតវ៉ាដើម្បីទាមទារសិទ្ធិ ទាមទារចំណុចអ្វីមួយដែលគាត់ចង់បានទេ។ អញ្ចឹងអាជ្ញាធរ​អស់នឹង​គាត់អត់មានសិទ្ធិទៅ​វាយ​ដំធ្វើបាបគាត់ដល់ថ្នាក់នឹងទេ ហើយបើទោះបីជាជនល្មើស គឺគ្រាន់តែអាជ្ញាធរគ្រាន់​តែចាប់ជន​ល្មើស​នឹងដើម្បីផ្តន្ទាទោសតាមច្បាប់ អត់មានសិទ្ធិទៅវាយដំ ឬក៍អីទេ។ ពួកគាត់​ជាអ្នក​តវ៉ាបែប​សន្តិវិធី ហើយពួកគាត់គ្មានកំហុសអ្វីផង ហេតុអ្វីទង្វើ អំពើហឹង្សា ការប្រើប្រាស់​កំលាំង​បែប​នឹងត្រូវ​បានប្រើប្រាស់មកលើគាត់ នឹងដែលខ្ញុំថាវាមិនសម ហើយដែលមិនសមចំពោះស្រ្តីនឹង គឺគាត់​គួរតែគិតថាស្រ្តីនឹងគឺជាភេទទន់ខ្សោយមួយ។

សំនួរ៖ ហើយមួយទៀតបងថា ខាងកងកំលាំង ខាងអាជ្ញាធរគាត់យាយីតាមផ្លូវចិត្ត។ ការយាយី​តាម​ផ្លូវចិត្តនឹងតើយាយីបែបយ៉ាងមេច?

សន រ៉ាមណា៖ គឺគាត់ប្រើប្រាស់ពាក្យសំដី ដូចប្រើប្រាស់ពាក្យសំដីអាសថ៍អាភាសន៍ ឬក៍ពាក្យ​សំដី ជេរប្រចោរណា ដូចជាការប្រើប្រាស់ពាក្យមី។ ជួនកាលខ្ញុំឃើញ លឺនៅក្នុងវីដេអូ ឬក៍​អី​អញ្ចឹង អ្នកដែលប្រើប្រាស់នឹងគឺភាគច្រើនគឺក្មេងៗជាង អ្នកដែលត្រូវបានគេជេរ ឬក៍អី​អញ្ចឹង​ណា។ ហើយទីមួយទាក់ទងជាមួយរឿងសីលធម៌ សីលធម៌ដែលក្នុងមានជាមនុស្ស ចង់​និយាយ​ថា​ ចាស់ទុំយ៉ាងហោចណាស់ ក៍យើងត្រូវគោរពចាស់ទុំក្នុងមួយកម្រិតដែរ។ ហើយនៅពេល​គាត់​ទៅប្រើពាក្យអញ្ចឹងដាក់ចាស់ទុំអីអញ្ចឹង វាអសីលធម៌ហើយវាធ្វើឲ្យអ្នកដែលត្រូវបានគេជេរនឹង… ជាទូទៅអ្នកណាក៍មិនចូលចិត្តឲ្យគេជេរអញ្ចឹងដែរ ហើយប្រើពាក្យអាក្រក់ៗអញ្ចឹងទៀត។

*******

Phnom Penh, March 23, 2014

Sorn Ramana is a active human rights defenders. She has joint in many activities in order to promote and improve human rights respecting in Cambodia. Ramana has shared her life and the reasons that she decided to work inhuman rights sector. She shared about challenges of  human rights defenders especially women human rights defenders. ​Ramana wants to see non-violent resistance of authority when they break the protesters’ group. 

Q: What have women faced when they advocated for their rights?

A: As we saw with our eyes, the Beoung Kok people are advocating for their rights. They don’t allow the men to advocate because they think that women refer to weaker sex. They will get more tolerance from the authority. They hope that the authority would not use serious violence against them, but actual circumstances are different from what they have thought.  When the authority cracked the protesters or demonstrators, they committed violence against people both men and women. Women were cracked and/or arrested. The authorities have never thought about men or women. They used violence against people. Women were faced physical and psychological abuse. It was not appropriate when the authorities swear and beat women. The power and energy of authority and protesters are not equal.

Q: Could you tell me more about the inequality between these two sides?

A: The authorities have more energy and power. They hold the weapon with the protective shield. They wore their uniform with the strong and hard shoes. When we looked at the demonstrators, they advocate without any weapon. They wore normal clothes. So, when protesters and authority conflicted, the protesters’ side is more affected. This is what I mentioned about. The disparity between these two sides included resources and energy.

Q: You tell me that when women advocated for their rights, they faced many challenges especially physical and psychological abuses. Would you tell me more about that?

A: They beat the protesters. Some time they took off protesters’ clothes violently. So those women stood in the middle of the space without clothes. This is seriously affecting to them.  Sometime polices pushed the women. Polices have never thought about women being. If they wanted to do something against protesters, they did it without effectively non-violent method. Polices prevented the protesters to go to where they protected. Sometime they are so violent. I saw some videos which showed that police pushed protesters into the car violently.

Q: Why do you think that this is not appropriate?

A: I am a woman. When I saw that action, I thought this was not appropriate action to do to the people. We can do those kinds of action to the animal. That was called inhuman action. We know generally that the energy between men and women are not equal. When the authority intended to stop the protesters, they didn’t think about the how to manage the action without violence. They stopped the protesters violently. They beat the protesters with whatever they had in their hands. The fact, the protesters are not defendants, so polices have no rights to abuse them. The police have no rights to violence against perpetrator or defendant actually. The protesters just want to demand their rights as human being. The authorities have no rights to beat them.   It was not appropriate when the authority beat the citizen who are weaker than them.

Q: You said that the authority abused the protesters mentally and physically. Could you tell me more about that?

A: They talked to protesters impolitely. I heard from video, sometime the authority are younger than protesters, authority talked violently to protesters. When we talk about the social ethic, the action of authority is not appropriate for social ethic. Younger people should not talk to older like that. They should respect older people.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s