Sdoueng Phearong

ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥

ដោយដំណើរជីវិតស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្ស

ស្ថិតលើអាគាដែលគ្មានដំបូលលើដងវិថីដែលនៅដាច់ដោយឡែកពីគេដែលរំលេចទៅដោយភ្លើងស្រស់ស្អាត ស្រ្តីវ័យក្មេងម្នាក់កំពុងតែរៀបរាប់អំពីដំណើរជីវិត និងការតស៊ូរបស់គាត់ដើម្បីក្លាយទៅជាយុវនារីគំរូមួយរូប និងជាប្រជាជនសកម្មដែលចូលរួមចំណែកលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ ដែលជាចំនុចស្នូលរបស់ការកសាងលទ្ធិប្រជាធិប្បតេយ្យ និងការគោរពសិទ្ធិមនុស្ស។​

ភារ៉ុងគឺឈ្មោះរបស់ស្រ្តីវ័យក្មេងដែលមានមាឌតូចសំបុរស្រអែម។ គាត់គឺជាបណ្តាញអ្នកធ្វើការផ្លាស់ប្តូរដើម្បីបញ្ចប់អំពើហឹង្សាលើស្រ្តី (UNiTE Change Maker)។ ភារ៉ុងធ្វើការក្នុងការបញ្ចប់អំពើហឹង្សាលស្រ្តីដោយហេតុថា ភារ៉ុងចង់ឃើញមនុស្សជំនាន់ក្រោយធ្វើការផ្លាស់ប្តូរទស្សនៈទៅលើស្រ្តី ហើយក៍ចង់ក្លាយជាគំរូរបស់ក្មេងជំនាន់ក្រោយក្នុងការលុបបំបាត់អំពលហឹង្សាលើស្រ្តីផងដែរ។

ក្នុងជីវិតប្រចាំថ្ងៃ ក៍ដូចជាការបំពេញការងារដែរ យុវតីភារ៉ុងជួបប្រទះនូបញ្ហាប្រឈមជាច្រើន ជាពិសេសទាក់ទងទៅនឹងផ្នត់គំនិត​ “ភាពជាស្រ្តីល្អ”។ ភារ៉ុងបានប្រាប់ថា “ភាគច្រើឲ្យតែស្រ្តីស្លៀកខ្លី គេគិតថាស្រ្តីស៊ីវីល័យ ភ្លេចប្រពៃណី ជាស្រ្តីជឿនលឿន តែគេមិនបានគិតទេថាស្រ្តីគាត់មានសិទ្ធិក្នុងការ​ជ្រើសរើសនូវអ្វីដែលគាត់ពេញចិត្ត។” ភារ៉ុងក៍បានបន្តថា “រឿងដែលធ្វើឲ្យខ្ញុំឈឺចិត្តបំផុតនោះ គឺការស្តីបន្ទោសទៅលើស្រ្តីដែលគាត់រួមភេទមុនពេលរៀបការ។ ស្រ្តីខ្លះត្រូវបានគេរំលោភ ហើយគាត់សំរេចចិត្តសំលាប់ខ្លួនក៍មានដោយសារខ្វះការលើកទឹកចិត្ត ​និងការមិនអនុញ្ញាតិឲ្យចូលរួមក្នុងសង្គម។”

Listen to her voice!

Check out her activities!

Credit: Sdoueng Phearong’s Facebook Photos

This slideshow requires JavaScript.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s