Say Phalla

ថ្ងៃទី២០ កញ្ញា ២០១៥

ដោយ ដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្ស

ដៃយោលអង្រឹងទារក អមជាមួយស្នាមញញឹមប្រកបដោយក្តីសង្ឃឹម ផលិតករកម្មវិធីវិទ្យុ​បងស្រី​ផល្លាបានប្រាប់ គម្រោងដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្សថា “ការដែលខ្ញុំធ្វើការក្នុង​វិស័យសារព័ត៏មាន ពីព្រោះតែខ្ញុំចង់ចែករំលែកនូវអ្វីដែលខ្ញុំបានដឹង បានលឺ និងបានឃើញ ជាពិសេសពាក់ព័ន្ធជាមួយបញ្ហាសិទ្ធិមនុស្ស និងការអភិវឌ្ឍទៅកាន់អ្នកដទៃទៀត។”

ផលិតករកម្មវិធីវិទ្យុដែលមានអាជីពដើមជាគ្រូបង្រៀន បងស្រីផល្លាបានរៀបរាប់ថា “កាលដើមឡើយ ខ្ញុំគ្រាន់តែជាអ្នកយកព័ត៏មានស្ម័គ្រចិត្តតែប៉ុន្នោះ ព្រោះតែខ្ញុំចង់ចូលរួមចំណែក​ជួយ​សកម្មជន​សិទ្ធិមនុស្សផ្សេងៗទៀត ដែលគាត់កំពុងធ្វើការតស៊ូមតិយ៉ាងសកម្ម។ ខ្ញុំចេះតែរត់ត្រុកៗទៅតាម​អ្នក​យក​ព័ត៏មានដទៃ មិនថាពេលយប់ ឬថ្ងៃទេឲ្យតែមានព្រឹត្តិកាលអ្វីកើតឡើង​ខ្ញុំចេញទៅយក​ព័ត៏មាន​ហើយ។” មានអាជីពជាផលិតករវិទ្យុ បងស្រីបានជួបប្រទះនូវបញ្ហាប្រឈមជាច្រើនដែលកើតមានឡើង​ក្នុងពេលបំពេញការងារ និងជីវិតប្រចាំថ្ងៃដោយក្នុងនោះរួមបញ្ចូលទាំងបញ្ហាគ្រួសារ ការប្រឈមជាមួយ​សហគមន៍ និងការប្រឈមជាមួយអាជ្ញាធរមានសម្ថកិច្ចផងដែរ។ បងស្រីបានបន្តដោយទម្លាក់ទឹកមុខថា “ពេលដែលយើងទៅយកព័ត៏មាននៅកន្លែងដែលមានជំលោះរវាងក្រុមហ៊ុនឯកជននិងប្រជាពលរដ្ឋ ដូចជាតំបន់បឹងកក់ បុរីកីឡា ជាដើមនោះ គឺពិបាកមែនទែន ពីព្រោះតែអាជ្ញាធរគាត់ហាមឃាត់យើងមិន ឲ្យយកព័ត៏មានទេ។ សហសេវិករបស់ខ្ញុំម្នាក់ ត្រូវបានអាជ្ញាធរប្រព្រឹត្តអំពើហឹង្សាមកលើទៀតផង។ រីឯរូបខ្ញុំផ្ទាល់ ក៍ធ្លាប់ត្រូវបានអ្នកមិនស្គាល់មា្នក់ទូរស័ព្វប្រាប់ថា ផលិតកម្មវិធីវិទ្យុផ្តេសផ្តាស ប្រយ័ត្នគេប្តឹងណា។ ពេលខ្លះទៀតពេលដែលខ្ញុំចេញទៅយកព័ត៏មានតែម្នាក់ឯង ខ្ញុំមានអារម្មណ៍ថាគ្មានសុវត្ថិភាព។ មានពេលមួយនោះ គឺមុនការបោះឆ្នោតឆ្នាំ២០១៣ ខ្ញុំទៅយកព័ត៏មានពីសកម្មភាពយុវជនដែលគាត់​ផ្សព្វផ្សាយពីការបោះឆ្នោតដោយសេរី យុត្តិធម៏ និងអហឹង្សា។ មានបុរសម្នាក់ដែលមានវិទ្យុទាក់ទងនៅ នឹងចង្កេះសួរខ្ញុំដោយសម្លេងខ្លាំងៗ និងសម្លឹងមកខ្ញុំដោយក្រសែភ្នែកមុតស្រួចថា នេះហ្អីអ្នកអង្កេត​ការ​បោះឆ្នោត? បន្ទាប់ពីឮហើយ ខ្ញុំភ័យជាខ្លាំង ក៍ជិៈម៉ូតូចេញពីបុរសនោះទៅ។ ដល់មកក្រុមគ្រួសារវិញ មានសាច់​ញាតិ​ខ្លះគាត់ប្រាប់ថា ឈប់ធ្វើការទៅ!​ ខ្លាចមានគ្រោះថ្នាក់”។ 

ព្រោះតែចង់ចូលរួមចំណែកអភិវឌ្ឍន៍សង្គម និងលើកកម្ពស់ការ​គោរព​សិទ្ធិ​មនុស្ស បងស្រីនៅតែបន្ត ការងាររបស់ខ្លួនដដែល បើទោះបីជាមានបញ្ហាប្រឈម​កើតឡើង​យ៉ាង​ណា​ក្តី​។ បងស្រ្តីផល្លានិយាយដោយសម្លេងច្បាស់ៗទៀតថា “ស្រ្តីដែលជាអ្នកសារព័ត៏មាន នៅមាន​ចំនួន​តិចនៅឡើង បើប្រៀបជា​មួយបុរស។ ខ្ញុំសូមធ្វើការលើកទឹកចិត្តដល់ស្រ្តី​ឲ្យចូលប្រលូក​ក្នុងវិស័យ​នេះឲ្យបានច្រើន។ មួយវិញ​ទៀត សម្រាប់ក្រុមគ្រួសារក៍គួរលើកទឹកចិត្ត​ពួកគាត់ឲ្យចូលរួម​ក្នុងវិស័យ​នេះដែរ ដើម្បីរួមចំណែកក្នុងការលើកម្ពស់ស្រ្តី និងសមភាពយេនឌ័រ”។  បងស្រីក៍បានផ្តាំផ្ញើរទៅ ស្រ្តីវ័យក្មេង និងសហគមន៍ដែរថា“បើទោះបីជាពេលខ្លះយើងជួបបញ្ហាប្រឈមក៍ពិតមែន តែខ្ញុំនៅតែជឿជាក់ថាការផ្សាយព័ត៏មានប្រកបដោយក្រមសីលធម៏ជាគោលការណ៍ចម្បងរបស់ខ្ញុំដែលជាអ្នកសារព័ត៏មាន។”

Check out her video! 

Check out her activities! 

Credit: Say Phalla’s Facebook Photos

This slideshow requires JavaScript.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s