Prok Vanny

ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥

ដោយដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្ស

ក្រោមមេឃស្រទុំ នៅខាងមុខផ្ទះរបស់ខ្លួន ស្រ្តីវ័យចំណាស់ដែលធ្វើការចាស់វស្សាក្នុងវិស័យការពារសិទ្ធិ​មនុស្ស និងលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា បានប្រាប់ គម្រោងស្រ្តីដែលធ្វើការការពារសិទ្ធិ​មនុស្សថា ​“ខ្ញុំឈ្មោះវ៉ាន្នី។ កាលដើមឡើយខ្ញុំគឺជាគ្រូបង្រៀននៅវិទ្យាល័យម្នាក់។ ក្រោយមកទើបខ្ញុំចូលប្រឡូកក្នុងវិស័យសិទ្ធិមនុស្សនេះ នៅជំនាន់អ៊ុនតាក់។ កាលនោះខ្ញុំគឺ​ជា​គ្រូ​បណ្តុះបណ្តាលសិទ្ធិមនុស្ស។” ​ស្រ្តីសកម្មជន​សិទ្ធិ​មនុស្សដែលប្រែក្លាយពីគ្រូបង្រៀនបានបន្តទៀតថា ​​“ក្រោយមកទៀតខ្ញុំចាប់​អារម្មណ៍លើបញ្ហាសិទ្ធិស្រ្តី ហើយក៍បានចូលរួមវគ្គបណ្តុះបណ្តាលអំពីយេនឌ័រ ហើយខ្ញុំធ្វើការរឿងស្រ្តី​មក​ដល់​​សព្វថ្ងៃ។”

នៅក្នុងការរស់នៅប្រចាំថ្ងៃ មានអំពើហិង្សាជាច្រើនដែលកើតឡើងប្រឆាំងនឹងស្រ្តី ដែលសហគមន៍​ខ្លះ​មិនបានចាប់អារម្មណ៍ទៅលើបញ្ហានេះ។ អ្នកមីងវ៉ាន្នីបានលើកឡើងពីអំពើហឹង្សាទៅលើស្រ្តីថា “អំពើហិង្សាទៅលើស្រ្តីចាប់ផ្តើមពីការរើសអើងស្រ្តី។ ឧទាហរណ៍ការមិនទទួលស្រ្តីឲ្យធ្វើការ ឬការផ្តល់​ប្រាក់​ខែស្រ្តី​ទាបជាងបុរស​ជាដើម។ មួយវិញទៀតការចាប់រំលោភសេពសន្ធវៈ ទាំងអស់នេះ​ជាអំពើហឹង្សាលើ​ស្រ្តីដែរ។ លើសពីនេះទៀតការបង្រ្គាបពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់ រដ្ឋាភិបាលទៅលើស្រ្តីក៍ជាអំពើហឹង្សាលើស្រ្តីផងដែរ។”

ឆ្លងកាត់ការធ្វើការងារលើវិស័យយេនឌ័រ និងអភិវឌ្ឍសង្គម​អស់រយៈកាលជាច្រើនឆ្នាំកន្លងមកនេះ អ្នកមីងវ៉ាន្នី​បាន​ជួបប្រទះ​នូវបញ្ហាប្រឈមក្នុងការលើកកម្ពស់សិទ្ធិស្រ្តីដូចជា ការបង្រ្គាបអំពីសំណាក់អាជ្ញាធរ កង្វះការចូលរួមពី​ភាគីពាក់ព័ន្ធ និងកង្វះ​ការចូលរួម​របស់ស្រ្តី ដោយមិនផ្តល់ឱកាសដល់ស្ត្រី។

បច្ចុប្បន្ននេះ អ្នកមីងបានបន្តការងារក្នុងការលើកកម្ពស់ស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្ត ព្រោះអ្នកមីង​ជឿជាក់ថាការដែលស្រ្តីបានចូលរួមក្នុងសេចក្តីសម្រេចចិត្តស្មើនឹងបុរស នោះស្រ្តីអាចលើកបញ្ហាដែល​ស្រ្តីជួបប្រទះទៅធ្វើការដោះស្រាយបាន។

*****************

25 September 2015

By LWHRD

Under the cloudy sky in front of her home, old lady who has been working for years in human rights and gender in Cambodia told Life of Women Human Rights Defenders that “I am Vanny. I was a high school teacher. I began working on human rights sector during United Nation Transitional Authority in Cambodia period as a human rights trainer.”

Nowadays people seem not aware of violence against women in which happened around them. Vanny added that “violence against women starts from discrimination, as an example of refusing women in workplace either giving salary to women lower than men. Rape is also a type of violence against women.  Moreover, violence committed by police and military is an other from of violence against women.”

Working on gender and social development for years, she has been facing many challenges in promoting women’s rights including banning from authority, lack of participation from stakeholders and women disempowerment.

Vanny believes that women’s issues will be meaningfully addressed if women can equally participate in decision making level. 

Listen to her voice! 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s