Phauk Sreypich

ភោគ ស្រីពេជ្យ គឺជាសកម្មជនសិទ្ធិមនុស្សវ័យក្មេងនៅក្នុងប្រទេសកម្ពុជា។ គាត់ចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សង្គមតាំងពីអាយុ១៩ឆ្នាំ។ គាត់បាន​ធ្វើ​ការស្ម័គ្រចិត្តធ្វើការក្នុងសហគមន៍ដើម្បីលើកកម្ពស់ តម្លាភាព និងគណនីភាពក្នុងឃុំសង្កាត់។ បច្ចុប្បន្ននេះគាត់ធ្វើការជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ គាត់បានចែករំលែករឿងរ៉ាវដែលជម្រុញឲ្យគាត់ចង់ឃើញលទ្ធិប្រជាធិប្បតេយ្យនៅកម្ពុជា។ គាត់ត្រូវ​បាន​ក្រុមគ្រួសារហាមឃាត់ក្នុងការធ្វើការជាសកម្មជនសិទ្ធិមនុស្ស។ គាត់មានឆន្ទះមុះមុតដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។

សំនួរ៖ ដោយសារតែ តាមប្រពៃណីខ្មែរយើងច្បាប់ស្ត្រី ស្រ្តីគួរតែនៅផ្ទះ មិនគួររវល់ច្រើន គួរតែជួយការងារផ្ទះអីអញ្ចឹង។ បងខុសពីមុន បងជាស្ត្រីបងចេញទៅ ក្រៅផ្ទះធ្វើការអង្កេតការណ៍។ ក្នុងនាមជាស្រ្តីតើបងមានជួបបញ្ហាអ្វីដែកលជាបញ្ហាប្រឈម ដែលមានលក្ខណៈពិសេស ដែលបញ្ហានោះ​កើតឡើយដោយ​សារ​តែបងជាស្រ្តី?
ភោគ ស្រីពេជ្យ៖ និយាយទាក់ទងទៅនឹងការងារសង្គមផ្សេងៗ ក្រៅតែពីការងារផ្ទះ ការដែលយើងរៀនសូត្រនោះណា ភាគច្រើន ការងារទាំងអស់នឹង​វាជា​ការងារ​ប្រឈមមែន រហូតដល់ឪពុកម្តាយពេលខ្លះគាត់មិនចង់ឲ្យចុះ ហើយពេលខ្លះគាត់ប្រាប់កុំឲ្យដឹងរឿងនយោបាយច្រើន។ គាត់និយាយអញ្ចឹង កុំឲ្យដឹង​ច្រើន។ ហើយមួយទៀត គាត់និយាយថាគួរតែប្រយ័ត្ន កុំធ្វើនយោបាយ ឬក៍ក្លាយជាឧបករណ៍នយោបាយ។ ពេលដែលគាត់និយាយ ខ្ញុំក៍មិនចាប់អារម្មណ៍ថា អ្វីធ្វើនយោបាយ? អ្វីជាឧបករណ៍នយោបាយ? ខ្ញុំមិនដែលចាប់អារម្មណ៍រឿងនឹងមែនកាលនឹង ពីព្រោះដោយសារតែការរៀនសូត្ររបស់យើង ឬក៍ការ​ស្វែង​យល់​របស់យើងនឹងនៅមានកម្រិតដែរនឹងណា ហើយខ្ញុំនៅតែនិយាយដដែលថា អ្វីដែលជាបញ្ហាសំខាន់ចំបងដែលធ្វើឲ្យនរណាម្នាក់គិតទៅលើអ្វីមួយគឺមជ្ឍដ្ឋាន។ បើមជ្ឍដ្ឋាននៅជុំវិញខ្លួនអត់ផ្តល់ឳកាស ឬក៍អត់ព្យាយាមបំផុសរូបភាពបែបនឹងឲ្យយើងគិតទេ ប្រហែលជាយើងពិបាកនឹងលោកអើតកទៅមើលថាតើ រូប​ភាពខាងក្រៅនឹងវារបៀបមេច។ វាហាក់ដូចជាយើង មានអារម្មណ៍ថាយើងសុវត្ថិភាពនៅក្នុងតែរង្វង់មួយតូចទៅ ។
សំនួរ៖ ចុះប៉ាម៉ាក់បង ហេតុអ្វីបានជាគាត់ហាមឃាត់បងអត់ឲ្យដឹងពីរឿងនយោបាយរឿងអីអញ្ចឹង?
ភោគ ស្រីពេជ្យ៖ ខ្ញុំគិតថាចាស់ៗពីមិនគាត់ឆ្លងកាត់រឿងសង្រ្គាមច្រើន។ នៅពេលដែលគាត់ឆ្លងកាត់រឿងសង្រ្គាមច្រើនអញ្ចឹងខ្ញុំគិតថា ភាព​ឈើចាប់​ដោយសារ​តែសង្រ្គាម ដោយសារតែជំលោះ នយោបាយនឹងធ្វើឲ្យគាត់មានភាពភ័យខ្លាច ហើយភាពភ័យខ្លាចនឹង នៅដក់ជាប់ អញ្ចឹងហើយគាត់មិន​ចង់ឲ្យកូនពាក់ព័ន្ធ​ទៅ​នឹង​រឿងនយោបាយរឿងអីទេ នឹងទីមួយ។ ទីពីរ គាត់គិតថា នៅពេលដែលយើងនិយាយរឿងនឹង អាចមានទោសទាន់មានអីអញ្ចឹងទៅ។ ហើយអាចក្លាយទៅជា ប្រសិនបើយើងកាន់ទៅលើគណបក្សណាមួយអញ្ចឹង យើងអាចក្លាយទៅជា អ្នកដែលត្រូវបានគេប្រើប្រាស់ ឬក៍អ្នកដែល​ប្រើប្រាស់អ្នក​ដែលយើងបាន​បោះឆ្នោត​ឲ្យនឹង។ នេះហាក់ដូចជាគំនិតចាស់ៗ ពីមុនមកវានៅតែជាប់អញ្ចឹង។

********

Pauk Srey Pich is a young human rights activist in Cambodia. She has involved in social development since she was 19 year old. She has volunteered to work with community on accountability and transparency in the local level. Nowadays she works with media to promote and protect human rights. She shared her inspiration to see the democracy in Cambodia. She experienced family restriction for working as human rights activist in Cambodia. She struggles to make positive changes for Cambodia.  

Q: As we know about our Khmer culture, the women should stay at home and do housework. You are different. You go out and work. You are a human rights observer. Do you have any challenges which happened to you because you are a woman?
Pauk Sreypich: Most of my social work is challenging. It is different from housework. My parents don’t want me to work (she mentioned human rights work). Sometime they told me that don’t care about politics. They told me to do not follow the political issues. They told me to do not know much about politics. They told me to be careful with politics. They told me don’t join with politics, and don’t be fallen a political tool. I didn’t understand what they wanted to tell me. I didn’t know what politics was. I didn’t know what political tool was. I didn’t know about those issues because what I understood and learnt are limited. If we want someone understand about something, it depend on the context or environment. If we don’t have ability to analyze the context or environment, it is really difficult to understand about where we live. It seems we live in the small circle.
Q: Why did your parents prohibit you from working on political issues?
Pauk Sreypich: I think that they experienced civil war. They suffered when civil war or political conflict happened. They are afraid of civil war or political conflict. This is the reason that they don’t want me to involve in politics. The second reason is they think about judicial harassment. If we fall into political trap, the politician can use us as a tool. This is the idea of people experienced war.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s