Ork Sereirath

ដោយ៖ ដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្ស

ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦

ឱក សេរីរ័ត្នបានប្រលូកក្នងការងារសង្គមជាច្រើនឆ្នាំមកហើយ ពោលគឺចាប់តាំងពីធ្វើជាអ្នកស្ម័គ្រចិត្តរហូតក្លាយជាមន្ត្រីគម្រោងនៃអង្គការមិនមែនរដ្ឋាភិបាលមួយ។ សេរីរ័ត្នធ្លាប់គិតថាការដែលខ្លួនក្លាយជាអ្នកដឹងនាំវ័យក្មេងដ៏ឆ្នើមម្នាក់គឺជាភាពចៃដន្យតែប៉ុណ្ណោះ ដោយហេតុថាកាលដើមឡើយខ្លួនពុំដែលស្រមៃពីការធ្វើការងារសង្គម ឬប្រកបការងារក្នុងវិស័យសង្គមស៊ីវិលឡើយ។ អ្នកដឹកនាំវ័យក្មេងរូបនេះចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម ដោយផ្តើមចេញពីការដើរតាមមិត្តភ័ក្ភចូលរួមកម្មវិធីផ្សេងៗរបស់អង្គការនានា ដែលជាឪកាសក្នុងការប្រែក្លាយខ្លួនឲ្យក្លាយជាស្រ្តីម្នាក់ដ៏មានសក្តានុពលក្នុងការដឹងនាំ។ ទន្ទឹមនឹងភាពជោគជ័យលើការងាររបស់ខ្លួន សេរីរ័ត្នក៍ជួបប្រទះបញ្ហាប្រឈមមួយចំនួនដែរ ដែលបញ្ហាចំបងគឺផ្នត់គំនិតខ្មែរចំពោះកូនស្រី ឬស្រ្តី។ កត្តាទាំងនេះបានធ្វើឲ្យអ្នកដឹកនាំវ័យក្មេងរូបនេះមានការបាក់ទឹកចិត្តក្នុងការបំពេញការងារ ហើយពេលខ្លះគាត់ក៍មានអារម្មណ៍ថាខ្មាស់អៀនអ្នកជិតខាងដោយសារតែការចុះសហគមន៍ជាញឹកញាប់បាត់ពីផ្ទះ។ បើទោះបីជាមានឧបសគ្គយ៉ាងណាក៍ដោយ ក៍អ្នកដឹងនាំវ័យក្មេងដ៏ឆ្នើមម្នាក់នេះពុះពារគ្រប់ឧបសគ្គដើម្បីសម្រេចនូវក្តីស្រមៃរបស់ខ្លួន។ សេរីរ័ត្ននិយាយដោយមុតមាំថា “សម្រាប់ខ្ញុំ ខ្ញុំគិតថាអ្វីដែលខ្ញុំធ្វើគឺត្រឹមត្រូវ។ វាជាការសម្រេចចិត្តរបស់ខ្ញុំ។ ខ្ញុំធ្វើការងារទាំងនេះដោយមិនប៉ះពាល់ដល់អ្នកដទៃទេ គឺដើម្បីផលប្រយោជន៍របស់សង្គម។”

សូមចុចនៅទីនេះដើម្បីស្តាប់ការសន្ទនា!

សកម្មភាពមួយចំនួនដែលសេរីរដ្ឋធ្លាប់ចូលរួម!

This slideshow requires JavaScript.

 

Advertisements