Neang Sovathana

ដោយ៖ ដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្ស

ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦

ញញឹមប្រកបដោយទំនុកចិត្តជាមួយនឹងសម្លៀកបំពាក់តាមបែបយុវវ័យ សុវ៉ាតនាពិព័ណ៌នាអំពីការងាររបស់ខ្លួនប្រាប់ដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្ស។ បច្ចុប្បន្ននេះ សុវ៉ាតនាទទួលបានការគាំទ្រយ៉ាងខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក ដោយទទួលបានអ្នកចូលចិត្ត(like) ច្រើនជាង២០ម៉ឺននាក់។ សុវ៉ាតនាបានបញ្ជាក់ប្រាប់ថា ខ្លួនបានចាប់អាជីពជាអ្នកប្រឹក្សាយោបល់អស់រយៈការ៧ឆ្នាំមកហើយ គិតចាប់តាំងពីកញ្ញាស្ថិតក្នុងវ័យ២២ឆ្នាំមកម្លេះ។ ទន្ទឹមការរៀបរៀបអំពីភាពជោគជ័យដែលខ្លួនបានសាងឡើង សុវ៉ាតនាក៍ប្រាប់ LWHRD អំពីបញ្ហាប្រឈមមួយចំនួនដែលខ្លួនជួបប្រទះផងដែរ ដែលបញ្ហាទាំងអស់នោះភាគច្រើនពាក់ព័ន្ធទៅនឹងផ្នត់គំនិត និងនិយាមសង្គម។ កញ្ញាបានបន្តថា “អ្នកខ្លះគិតថា យោបល់ដែលខ្ញុំផ្តល់ឲ្យយុវវ័យមិនស្របទៅនឹងវប្បធម៌ប្រពៃណីខ្មែរ។ អ្នកខ្លះគិតថា ខ្ញុំជាអ្នកផ្តល់យោបល់ គួរណាតែផ្អែកទៅលើវប្បធម៌ប្រពៃណី។” សុវ៉ាតនាហាក់បង្ហើបអំពីនិយាមសង្គម និងផ្នែកខ្លះនៃវប្បធម៌ ព្រមទាំងប្រពៃណី ហាក់មិនបានធ្វើឲ្យសមាជិកនៃសង្គមរស់នៅប្រកបដោយសមភាព និងសមធម៌ឡើយ ជាពិសេសគឺគំលាតនៃការទទួលបានការគោរពសិទ្ធិ និងការផ្តល់តម្លៃរវាងបុរស និងស្រ្តី។ ក្នុងកិច្ចសន្ទនាជាមួយLWHRD សុវ៉ាតនាក៍បានផ្តាំផ្ញើរទៅស្រ្តី ក៍ដូចជាយុវតីផ្សេងៗទៀតផងដែរ ឲ្យមានភាពក្លាហាន ហ៊ាននិយាយ ព្រមទាំងធ្វើនូវអ្វីដែលខ្លួនគិតថាជារឿងត្រឹមត្រូវ។ ខ្ញុំគិតថា មានស្រ្តីជាច្រើនដែលគិតដូចខ្ញុំ គ្រាន់តែពួកគេមិនហ៊ាននិយាយ ព្រោះនិយាយទៅវាមានការវាយប្រហារពីគ្រួសារ វាយប្រហារពីមិត្តភ័ក្ត វាយប្រហាពីអ្នកនេះពីអ្នកនោះអញ្ចឹងទៅ។ ដោយសារតែគាត់មិនហ៊ាននិយាយ គាត់អត់ដឹងទេថា តាមពិតទៅក៍មានអ្នកគាំទ្រច្រើនដែរ។”

សូមចុចលើរូបភាពខាងក្រោមនេះដើម្បីស្តាប់ការសន្ទនារវាង LWHRD និងសុវ៉ាតនា! 

Check out her activities!

This slideshow requires JavaScript.