Long Malen

៥ តុលា ២០១៥

ដោយដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្ស

ខ្ញុំ ឈ្មោះ ម៉ាឡែន តែ ភាគ ច្រើន គេ ហៅ ខ្ញុំថា ទ្រីកា គឺ ជា ប្រយោគ ​ដំ​បូង ​ដែល​ម៉ាឡែន​បាន​និយាយ​មក​កាន់​ដំ​ណើរ​ជីវិត​របស់​ស្រ្តី​ដែល​ធ្វើ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស។​​ ម៉ាឡែនធ្វើការទៅលើការផ្តល់សេវាប្រឹក្សា​ផ្នែកច្បាប់​ដល់អ្នក​ស្រលាញ់ភេទដូចគ្នា។

តើ អ្នក ឆ្ងល់ ទេ ថា ហេតុ អ្វីបាន ជា ម៉ាឡែន ជ្រើស ធ្វើ ជា សកម្មជន តស៊ូ មតិ ឲ្យមានការគោរពសិទ្ធិ​អ្នក​ស្រលាញ់​ភេទដូចគ្នា? ម៉ាឡែនបានប្រាប់ប្រកបដោយភាពជឿជាក់ថា ខ្ញុំជាអ្នកស្រលាញភេទដូចគ្នា។ ខ្ញុំជឿជាក់ថាការដែលខ្ញុំចូលរួមចំណែកលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា គឺជាការរួមចំណែក​ធ្វើឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ម្យ៉ាងទៀតអ្នកស្រលាញ់ភេទដូចគ្នា ពុំទាន់មានការការពារពេញលេញនៅឡើយ។

ក្នុងនាមជាអ្នកស្រលាញ់ភេទដូចគ្នា ម៉ាឡែនបានជួបប្រទះនូវបញ្ហាប្រឈមជាច្រើនដូចជា ការរើសអើង​ពីសំណាក់សហគមន៍ និងសារព័ត៌មាន  សមត្ថភាពនៃក្រុមការងារនៅមានកម្រិតនៅឡើយទាក់ទងទៅ​នឹងគោលគំនិតនិន្នាការភេទ និង ការសំដែង​អត្ដញ្ញាណ​យេនឌ័រ(SOGI)។ លើសពីនេះទៅទៀតម៉ាឡែនបានបន្តថាអង្គការក្រៅ​រដ្ឋាភិបាលមួយ​ចំនួន​នៅមានការ​រើសអើងចំពោះក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅឡើយ។ ម្យ៉ាងទៀត​មូនិធិ​ដែលធ្វើការគាំទ្រគម្រោងសិទ្ធិមនុស្សដល់អ្នកស្រលាញ់ភេទដូចគ្នាក៍នៅមានកម្រិត។

ម៉ាឡែនបានបន្តដោយស្នាមញញឹមថា “ខ្ញុំធ្វើកិច្ចការតូចតាចប៉ុន្នោះ។ តែបើការងារតូចតាចយើងមិនធ្វើំ ក៍គ្មានលទ្ធផលតូចតាចកើតឡើងដែរ។”  បើទោះបីជាគាត់ជួបប្រទះនូវបញ្ហាប្រឈមយ៉ាងណាក្តី ក៍ម៉ាឡែន​នៅតែបន្តសកម្មភាពរបស់ខ្លួន។ ម៉ាឡែនបាននិយាយដោយមានមោទនភាពថា “ខ្ញុំជា​អ្នក​ស្រលាញ់​ភេទដូចគ្នា។ ខ្ញុំនឹងធ្វើឲ្យម្តាយខ្ញុំមានមោទនភាពមកលើខ្ញុំ ដោយខ្ញុំជ្រើសធ្វើជាខ្លួន​ឯង។”

Listen to her voice! Click here!

Check out her activities! 

Credit: Long Malen’s Facebook Photos

This slideshow requires JavaScript.

Advertisements