Kimheng Tang

ដោយ៖ ដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្ស

ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦

LWHRD បានជួបសម្ភាសន៍ជាមួយយុវតីវ័យក្មេងមួយរូប ដែលចំណាយទាំងពេលវេលា និងថវិការផ្ទាល់ខ្លួនដើម្បីធ្វើការងារសង្គម។ មុនធ្វើកិច្ចសន្ទនា គឹមហេង ចាប់ផ្តើមដោយប្រយោគ “ខ្ញុំដូចជាគ្មានអ្វីដែលអាចលើកទឹកចិត្តអ្នកដទៃទេ”។ ប៉ុន្តែនៅពេល ដែលបន្តនិយាយជាមួយLWHRD គឹមហេងបានប្រាប់ថា “ការដែលចង់ឃើញសហគមន៍មានភាពរឹងមាំផ្នែកសេដ្ឋកិច្ច និងឆន្ទះក្នុងការធ្វើឲ្យប្រសើរឡើងនៃការអប់រំសម្រាប់ក្មេងស្រីនៅតាមសហគមន៍ និងទីជនបទ” បានជម្រុញឲ្យយុវតីរូបនេះចូលរួមចំណែកក្នុងកិច្ចការសង្គម។

តើអ្នកចង់ដឹងទេថា ក្មេងស្រីដែលកើតនិងធំធាត់នៅក្នុងទីប្រជុំជន យល់ឃើញយ៉ាងណាចំពោះជីវភាព និងការរស់នៅរបស់ពលរដ្ឋដែលរស់នៅតាមទីជនបទ? តើកត្តាអ្វីខ្លះដែលលើកទឹកចិត្តយុវតីរូបនេះឲ្យធ្វើការស្ម័គ្រដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គម?

សូមចុចនៅទីនេះដើម្បីស្តាប់ការសន្ទនា!

សកម្មភាពដែលគឹមហេងបានចូលរួម!

This slideshow requires JavaScript.

Advertisements