Hout Thavy

ដោយ៖ ដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្ស

ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦

“ខ្ញុំមិនខ្វល់ថាអ្នកគិតយ៉ាងណា ហើយខ្ញុំក៍មិនត្រូវការអ្នកដែលគាំពារគំនិតរបស់ខ្ញុំដែរ ខ្ញុំធ្វើតាមអ្វីដែលខ្លួនឯងចង់ធ្វើ”

ថ្ងៃនេះLWHRD បានធ្វើការសម្ភាសន៍ ហួត ថាវី ដែលនឹងត្រូវបន្តការសិក្សានៅសហរដ្ឋអាមេរិកនៅពេលដ៍ខ្លីខាងមុខនេះ លើមុខជំនាញការអភិវឌ្ឍអន្តរជាតិដោយនិរន្តរភាព (Sustainable International Development) នៅសាកលវិទ្យាល័យ ប្រែនឌីស(Brandeis university)។ បច្ចុប្បន្ននេះ ថាវីកំពុងតែបម្រើការងារក្នុងអង្គការសង្គមស៊ីវិលមួយដែលផ្តោតទៅលើការលើកកម្ពស់សិទ្ធិជនដែលមានសំឡេងតិចក្នុងសង្គម។ ស្រ្តីវ័យក្មេងរូបនេះបានបោះបង់ការសិក្សាផ្នែកវេជ្ជសាស្រ្តក្នុងឆ្នាំ២០១៤ គឺក្រោយពេលដែលគាត់ចំណាយពេលសិក្សាលើមុខវិទ្យានេះអស់រយៈពេល៤ឆ្នាំទៅហើយ។  ថាវីបានប្តូរមកសិក្សាផ្នែកសិក្សាអន្តរជាតិវិញដោយរំពឹងថានឹងប្រើអ្វីដែលគាត់បានរៀនដើម្បីបម្រើប្រយោជន៍សម្រាប់សង្គម។ ថ្វីត្បិតតែយុវតីរូបនេះលះបង់ច្រើនដើម្បីធ្វើការងារសង្គមក៍ពិតមែន តែគាត់ក៍ជួបបញ្ហាប្រឈមជាច្រើនផងដែរ។ ស្រ្តីវ័យក្មេងរូបនេះនៅតែមានការតាំងចិត្តខ្ពស់ក្នុងការបំពេញការងារដែលខ្លួនពេញចិត្ត។

ហេតុអ្វីបានជាគាត់សម្រេចចិត្តប្តូរមុខវិទ្យាសិក្សា? តើកត្តាអ្វីខ្លះដែលជម្រុញឲ្យគាត់មានថ្ងៃនេះ? សូមចុចនៅទីដើម្បីស្តាប់សំឡេង!

សកម្មភាពមួយចំនួនដែលថាវីបានចូលរួម!

This slideshow requires JavaScript.