Hong Naysim

ដោយ៖ ដំណើរជីវិតស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្ស

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦

ថ្ងៃនេះដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពាសិទ្ធិមនុស្ស បានធ្វើការសម្ភាសន៍ស្រ្តីដែលបម្រើការជាអ្នកប្រឹក្សាផ្លូវចិត្តដល់ក្រុមងាយរងគ្រោះដូចជា អ្នកប្រើគ្រឿងញៀន ស្រ្តីធ្វើការនៅសេវាកំសាន្ត និងស្រ្តីដែលប្រកបរបរជានារីបម្រើសេវាផ្លូវភេទជាដើម។ ណៃស៊ីមជាឈ្មោះរបស់យុវតីម្នាក់ដែលបម្រើការប្រឹក្សាផ្លូវចិត្តនេះ។ នៅពេលដែលLWHRD សួរទៅកាន់ណៃស៊ីមពីមូលហេតុដែលចាប់អាជីពជាអ្នកប្រឹក្សាយោបល់ គាត់បានបញ្ជាក់ថា “ការដែលប្រកបការងារនេះ ពីព្រោះតែចំណង់ចំនូលចិត្ត”។ ដោយសារតែការចាប់អាជីពការងារជាអ្នកប្រឹក្សាផ្លូវចិត្តចំពោះជនងាយរងគ្រោះ ពេលខ្លះណៃស៊ីមត្រូវចុះទៅធ្វើការតាមបណ្តាខេត្តផ្សេងៗ ព្រមទាំងចុះទៅដល់កន្លែងដែលអ្នកប្រើគ្រឿងញៀន ស្រ្តីធ្វើការនៅសេវាកំសាន្ត និងស្រ្តីដែលប្រកបរបរជានារីបម្រើសេវាផ្លូវ រស់នៅឬធ្វើការ ដែលកត្តាទាំងនេះចូលរួមចំណែកក្នុងការបង្កើតឲ្យមានបញ្ហាប្រឈមសម្រាប់ណៃស៊ីមផងដែរ។ នៅពេលដែលសាកសួរណៃស៊ីមថា តើហេតុអ្វីបានជាកត្តាទាំងនេះក្លាយជាបញ្ហាប្រឈមសម្រាប់គាត់? ណៃស៊ីញញឹមនឹងឆ្លើយថា “តាមធម្មតាអ្នកជិតខាង គាត់តែងតែនិយាយថា រៀនសូត្របានសមរម្យម៉េចមិនទៅធ្វើការផ្សេង? ហេតុអ្វីក៍ទៅធ្វើការបែបនឹង? តែទោះជាយ៉ាងណាក៍ដោយ ខ្ញុំនៅតែពេញចិត្តនូវអ្វីដែលខ្ញុំធ្វើ។”

សូមចុចនៅទីនេះដើម្បីស្តាប់ការសន្ទនា!

នេះជាសកម្មភាពដែលណៃស៊ីមធ្លាប់បានចូលរួម!

This slideshow requires JavaScript.