Prom Morokot

ថ្ងៃទី៤ ខែវិច្ឆិការ ឆ្នាំ២០១៥

ដោយ៖ ដំណើរជីវិតតបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្ស

ថ្ងៃ​នេះ​យើង​សូម​នាំ​អ្នក​ទាំង​អស់​គ្នា​ទៅ​ជួប​លោក​ព្រហ្ម មរកត ដែល​លោក​ជា​​យុវជន​​គំរូ​មួយ​​រូប​សម្រាប់​យុវជន​ផ្សេងៗ​ជា​ច្រើន​ទៀត។​ “សម្រាប់​រូប​ខ្ញុំ​ផ្ទាល់ បុរស​ដែល​ឈ្លោះប្រកែក​ជា​មួយ​ស្រ្តី​ ឬ​ឈាន​ទៅ​ដល់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​មិន​ហៅ​ថា​បុរស​ទេ។​”​ ជាឃ្លា​ដែល​មរកត​បាន​​ពិពណ៌នា​អំ​ពី​អត្ថន័យ​នៃ​បុរស​ពិត​មក​កាន់​ដំណើរ​ជីវិត​របស់​ស្រ្តី​ដែល​ធ្វើ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​។​ មរកត​​ថែម​ទាំង​បន្ត​ទៀត​ថា “មិន​មែន​បុរស​ដែល​មិន​ប្រើ​អំពើហិង្សា​លើ​ស្រ្តី ទើប​ហៅ​ថា​បុរស​ល្អ​ទេ។​ បុរស​ល្អ​គឺ​ជា​បុរស​ដែល​មិន​ប្រើ​អំពើ​ហិង្សា​ ហើយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្រ្តី និង​លើក​កម្ពស់​ស្រ្តី។​” មរកត​បាន​ផ្តាំ​ផ្ញើរ​ទៅ​បុរស​ផ្សេងៗ​ទៀត​ថា​ “សម្រាប់​រូប​ខ្ញុំ​គឺ​ខ្ញុំ​ត្រូវ​តែ​ជៀស​​ឲ្យ​ផុត​នូវ​ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្រ្តី​គ្រប់​រូបភាព ពេល​ខ្លះ​មិន​មែន​តែ​សកម្មភាព​ទេ ទង្វើ ឬ​ពាក្យ​សម្តី​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ស្រ្តីគាត់​អាក់​អន់​ស្រពន់​ចិត្ត ក៍​ជា​ហិង្សា​មួយ​លើ​ផ្លូវ​ចិត្ត​ពួក​គាត់​ដែរ​។ ត្រូវ​ចាំ​ថា​យើង​មាន​ម្តាយ​ជា​ស្រ្តី​ យើង​មាន​បង​ មាន​ប្អូន បើ​សិន​ជា​យើង​ធ្វើ​អំពើ​ហិង្សា​លើ​ស្ត្រី​ណា​ម្នាក់ ហាក់​បី​ដូចជា​យើង​ធ្វើ​ដាក់​សាច់​ញាតិ​ខ្លួន​ឯង​ដូច​គ្នា​ដែរ។​ មាន​តែ​ការ​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​ស្រ្តី​កម្ពុជា​ដែល​ជា​មាតា​របស់​យើង​គ្រប់​គ្រប់​គ្នា។”

Listen to his voice! 

Check out his activities! 

Credit:  Facebook’s photos of Prom Morokot

This slideshow requires JavaScript.