Cheav Samnang

ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥

ដោយ៖ ដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្ស

នៅ ក្រោម ម្លប់ ដើម ផ្កាចំប៉ា អ្នក សារព័ត៌មាន វ័យ ក្មេង ម្នាក់ កំពុង តែ ធ្វើ ការ សន្ទនា ជា មួយ ដំណើរ ជីវិត របស់ ស្រ្តី ដែល ធ្វើ ការ ការពារ សិទ្ធិ មនុស្ស។ “ខ្ញុំ ឈ្មោះ ជាវ សំណាង។” ជា ប្រយោគ ដំបូង ដែល យុវជន វ័យក្មេង រូប នេះ ធ្វើ ការ ណែនាំ ខ្លួន។  សំណាង បាន ប្រលូក ក្នុង ការងារ សង្គម ជា ច្រើន ឆ្នាំ មក ហើយ។ បច្ចុប្បន្ន នេះ គាត់ បាន​ បង្កើត ក្រុម យុវជន មួយ ដែល ធ្វើ ការ ចែក រំលែក ចំនេះ បទ ពិសោធន៍ ទៅ លើ បញ្ហា ផ្សេងៗ ទៅ ដល់ យុវជន នៅ តាម វិទ្យាល័យ ដែល ក្នុង នោះ មាន ការ លុប បំបាត់ អំពើ ហិង្សា លើ ស្រ្តី និង កុមារ ផង ដែរ។ សំណាង បាន បន្ត ថា “ជា ទូទៅ អំពើ ហិង្សា ធ្វើ ឲ្យ ក្រម សីលធម៌ របស់ មនុស្ស នឹង លែង មាន ភាព ជា មនុស្ស ហើយ ក្នុង សង្គម ទាំង មូល ពោពេញ ទៅ ដោយ អំពើ ហិង្សា បាត់ បង់ ស្ថេរភាព នៅ ក្នុង សហគមន៍ ធ្វើ ឲ្យ ស្រ្តី ដែល ជា ប្រពន្ធ កូន ឬ អ្នក ជិត ខាង ភ័យ និង ឥត មាន សុវត្ថិភាព នៅ ក្នុង ខ្លួន។”  កាល ពី ដើម ឡើយ សំណាង មិន ដែល ចាប់ អារម្មណ៍ ទេ ថា ការដែល សំឡឹង មើល ស្រ្តី ពី លើ ដល់ ក្រោម ឬ ការ ប្រើ ពាក្យ សំដី បែប ឌឺ ដង ផ្លែ ផ្កា ដែល ធ្វើ ឲ្យ ស្រ្តី មាន ការ ខ្មាសអៀន ជា ប្រភេទ មួយ នេះ អំពើ ហិង្សា លើ ស្រ្តី។

តើ ហេតុ អ្វី បាន ជា គាត់ ផ្លាស់ ប្តូរ ការ គិត យ៉ាង ដូច្នេះ? សូម ចុច នៅ ទីនេះ ដើម្បី ស្តាប់ ការ បំភ្លឺ របស់ គាត់!

Check out his activities!

This slideshow requires JavaScript.