Sela Kaul

“សួរស្តីបង! មកដល់យូនៅ?” គឺជាប្រយោគដំបូងដែលយុវតីវ័យក្មេងសិលានិយាយមកកាន់LWHRD។ សិលា កំពុងតែបម្រើការជាមួយអង្គការសង្គមស៊ីវិលមួយក្នុងរាជធានីភ្នំពេញ ដោយផ្តោតជាចំបងលើការសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។  នៅពេលដែលLWHRDសួរអំពីទស្សនៈវិស័យរបស់សិលា យុវតីរូបនេះឆ្លយយ៉ាងម៉ឺងម៉ាត់ថា “ខ្លួនត្រឹមតែចង់ឃើញកម្ពុជាមានការអភិវឌ្ឍជឿនលឿនដូចបណ្តាប្រទេសដទៃ” ដែលការអភិវដ្ឍជឿនលឿនសំដៅដល់ ការអភិវឌ្ឍផ្សាភ្ជាប់ជាមួួយនឹងការគោរពសិទ្ធិមនុស្ស និងគោលការប្រជាធិបតេយ្យ ពោលគឺជាការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

1

សិលាក៍ប្រាប់LWHRD អំពីបញ្ហាប្រឈមដែលខ្លួនបានជួបប្រទះក្នុងពេលបំពេញការងារផងដែរ។ តើអ្នកចង់ដឹងទេថា សិលាជួបប្រទះបញ្ញាប្រឈមអ្វីខ្លះ? តើសិលាមានយុត្តិសាស្រ្តយ៉ាងណាដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ? សូមចុចទីនេះដើម្បីស្តាប់ការសន្ទនាររវាងLWHRD និងសិលា!

Advertisements

Neang Sovathana

“ខ្ញុំ គិត ថា មាន ស្រ្តី ជា ច្រើន ដែល គិត ដូច ខ្ញុំ គ្រាន់ តែ ពួក គេ មិន ហ៊ាន និយាយ ព្រោះ និយាយ ទៅ មានការ វាយ ប្រហារ ពី គ្រួសារ វាយ ប្រហារ ពី មិត្តភ័ក្ត វាយ ប្រហារ ពី អ្នក នេះ ពី អ្នក នោះ អញ្ចឹង ទៅ។ ដោយសារ តែ គាត់ មិន ហ៊ាន និយាយ គាត់ អត់ ដឹង ទេ ថា តាម ពិត ទៅ ក៍ មាន អ្នក គាំទ្រ ច្រើនដែរ។”

IMG_0066

តើ អ្នក ចង់ ដឹង ទេ ថា ទន្ទឹម នឹង ភាព ជោគជ៏័យ របស់ សុវ៉ាតនា តើ មាន បញ្ហា ប្រឈម អ្វី ខ្លះ ដែល សុវ៉ាតនា ជូប ប្រទះ? សូម ចុច នៅ ទីនេះ ដើម្បី អាន បន្ថែម!

Sdoeng Phearong

“ភាគច្រើឲ្យតែស្រ្តីស្លៀកខ្លី គេគិតថាស្រ្តីស៊ីវីល័យ ភ្លេចប្រពៃណី ជាស្រ្តីជឿនលឿន តែគេមិនបានគិតទេថាស្រ្តីគាត់មានសិទ្ធិក្នុងការជ្រើសរើសនូវអ្វីដែលគាត់ពេញចិត្ត។”

0

ភារ៉ុងក៍បានបន្តថា “រឿងដែលធ្វើឲ្យខ្ញុំឈឺចិត្តបំផុតនោះ គឺការស្តីបន្ទោសទៅលើស្រ្តីដែលគាត់រួមភេទមុនពេលរៀបការ។ ស្រ្តីខ្លះត្រូវបានគេរំលោភ ហើយគាត់សំរេចចិត្តសំលាប់ខ្លួនក៍មានដោយសារខ្វះការលើកទឹកចិត្ត និងការមិនអនុញ្ញាតិឲ្យចូលរួមក្នុងសង្គម។”

សូមចុចទីនេះដើម្បីអានបន្ត https://lwhrd.org/story/sdoueng-phearong/

Long Malen

ខ្ញុំធ្វើកិច្ចការតូចតាចប៉ុន្នោះ។ តែបើការងារតូចតាចយើងមិនធ្វើំ ក៍គ្មានលទ្ធផលតូចតាចកើតឡើងដែរ។”  បើទោះបីជាគាត់ជួបប្រទះនូវបញ្ហាប្រឈមយ៉ាងណាក្តី ក៍ម៉ាឡែននៅតែបន្តសកម្មភាពរបស់ខ្លួន។

Malen

ម៉ាឡែនបាននិយាយដោយមានមោទនភាពថា “ខ្ញុំជាអ្នកស្រលាញ់ភេទដូចគ្នា។ ខ្ញុំនឹងធ្វើឲ្យម្តាយខ្ញុំមានមោទនភាពមកលើខ្ញុំ ដោយខ្ញុំជ្រើសធ្វើជាខ្លួនឯង។”

សូមចុចទីនេះដើម្បីអានបន្តhttps://lwhrd.org/story/long-malen/

Thy Phalla

ដំបូងឡើយផល្លាគ្រាន់តែជាកម្មការនីរោចចក្រកាត់ដេរដែលធ្វើការរំពឹងប្រាក់ខែដើម្បីរស់តែប៉ុន្នោះ។ ក្រោយពេលបំរើការងារជាច្រើនឆ្នាំ គាត់បានកត់សំគាល់ឃើញថាកម្មករ កម្មការនីរោងចក្រកាត់ដេរ ពុំទទួលបាននូវការគោរពសិទ្ធិពេញលេញឡើយ។ ជានិច្ចកាល ពួកគេត្រូវបានរំលោភសិទ្ធិពីសំណាក់ថៅកែរោងចក្រ។ នេះជាមូលហេតុចំបងដែលជម្រុញឲ្យផល្លា ក្រោកឈរឡើងដើម្បីធ្វើការតស៊ូមតិទាមទារឲ្យមានការគោរពសិទ្ធិកម្មករ។

1

ផល្លាបានប្រាប់ទៀតថា“កាលពីឆ្នាំ២០០៨ នៅពេលដែលខ្ញុំធ្វើការនៅរោងចក្រមួយឃើញថា  យើងធ្វើការអោយរោងចក្រមានបទបញ្ជា ឬក៏យើងដេរអោយម្ចាស់ផ្លាកមួយៗមានក្រមសីលធម៌គេចឹងណាស់ ប៉ុន្តែដល់ពេលរោងចក្រជួលកម្មករទៅហាក់បីដូចជារើសអើងកម្មករដូចថាមានផ្ទៃពោះអីចឹង។  ហើយការបង្កើតសហជីពរើសអើងយើង មិនអោយបង្កើតសហជីពទេ។ ហើយសុំច្បាប់អីចឹងទៅវាខុស ហើយបទបញ្ជារោងចក្រ អោយយើងមានសិទ្ធទៅមក យើងមិនមែនថាអត់មានសិទ្ធអីទេតែគាត់ ដូចថា ចេះតែបង្កើតបទបញ្ជាផ្ទៃក្នុងរហូត គំរាមមិនអោយយើងធ្វើអី ដូចថាតវ៉ាអោយសហជីព តំណាងសហជីព ឬក៏យើងដើរជជែកតាមក្រុម ប្រមូលផ្តុំគ្នាជជែកគឺអត់បានទេ។”

សូមចុចនៅទីនេះដើម្បីអានបន្តhttps://lwhrd.org/story/thy-phalla/

Say Phalla

ដៃយោលអង្រឹងទារក អមជាមួយស្នាមញញឹមប្រកបដោយក្តីសង្ឃឹម ផលិតករកម្មវិធីវិទ្យុ​បងស្រី​ផល្លាបានប្រាប់ គម្រោងដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្សថា “ការដែលខ្ញុំធ្វើការក្នុង​វិស័យសារព័ត៏មាន ពីព្រោះតែខ្ញុំចង់ចែករំលែកនូវអ្វីដែលខ្ញុំបានដឹង បានលឺ និងបានឃើញ ជាពិសេសពាក់ព័ន្ធជាមួយបញ្ហាសិទ្ធិមនុស្ស និងការអភិវឌ្ឍទៅកាន់អ្នកដទៃទៀត។”

សូមចុចទីនេះដើម្បីអានបន្ត https://lwhrd.org/story/say-phalla/

Prok Vanny

ក្រោមមេឃស្រទុំ នៅខាងមុខផ្ទះរបស់ខ្លួន ស្រ្តីវ័យចំណាស់ដែលធ្វើការចាស់វស្សាក្នុងវិស័យការពារសិទ្ធិ​មនុស្ស និងលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា បានប្រាប់ គម្រោងស្រ្តីដែលធ្វើការការពារសិទ្ធិ​មនុស្សថា ​“ខ្ញុំឈ្មោះវ៉ាន្នី។ កាលដើមឡើយខ្ញុំគឺជាគ្រូបង្រៀននៅវិទ្យាល័យម្នាក់។ ក្រោយមកទើបខ្ញុំចូលប្រឡូកក្នុងវិស័យសិទ្ធិមនុស្សនេះ នៅជំនាន់អ៊ុនតាក់។ កាលនោះខ្ញុំគឺ​ជា​គ្រូ​បណ្តុះបណ្តាលសិទ្ធិមនុស្ស។” ​ស្រ្តីសកម្មជន​សិទ្ធិ​មនុស្សដែលប្រែក្លាយពីគ្រូបង្រៀនបានបន្តទៀតថា ​​“ក្រោយមកទៀតខ្ញុំចាប់​អារម្មណ៍លើបញ្ហាសិទ្ធិស្រ្តី ហើយក៍បានចូលរួមវគ្គបណ្តុះបណ្តាលអំពីយេនឌ័រ ហើយខ្ញុំធ្វើការរឿងស្រ្តី​មក​ដល់​​សព្វថ្ងៃ។”

សូមចុចទីនេះដើម្បីអានបន្ត https://lwhrd.org/story/prok-vanny/

Toy Monireth

ដោយទឹកមុខស្ងួតស្ងប់ ក្រសែភ្នែកសំឡឹងទៅឆ្ងាយ បងស្រីបានប្រាប់ គម្រោងដំណើរជីវិត​របស់​ស្រ្តី​ដែលធ្វើការការពារ​សិទ្ធិមនុស្សថា“សន្តិភាពសម្រាប់ខ្ញុំ មិនមែនមានន័យត្រឹមតែការ​បញ្ចប់​សង្រ្គាម​ស៊ីវិលប៉ុន្នោះទេ។ សង្គមមួយ​ដែលមានសន្តិភាពពេញបរិបូណ៏ គឺសំដៅដល់រាល់សមាជិកគ្រប់រូប​ក្នុងសង្គមរស់នៅដោយ​សេចក្តីថ្លៃថ្នូ និងទទួលបានការគោរពសិទ្ធិយ៉ាងពេញលេញ។”  នេះគឺជាមូលហេតុ ដែលបងស្រីប្រលូកក្នុងវិស័យការងារកសាងសន្តិភាព និងការពារសិទ្ធិមនុស្ស។ បច្ចុប្បន្ននេះ បងស្រីក៍ជាបណ្តាញស្រ្តីអ្នកដឹកនាំស្រ្តីវ័យក្មេង ដែលផ្តោតជាចម្បងទៅលើការផ្តល់​សិទ្ធិ​អំណាចដល់ស្រ្តី និងពង្រឹងភាពក្លាហ៊ានដល់ស្រ្តីវ័យក្មេងក្នុងការចូលរួមចំណែកអភិវឌ្ឍន៏សង្គម។  បងស្រីបានបន្តដោយស្វាហាប់ថា “យើងចង់ធ្វើការលុបបំបាត់សុភាសិតចាស់បុរាណថា ស្រ្តីបង្វិល​ជើង​ក្រានមិនជុំ។ ការពិតស្រ្តីជាធនធានដ៏មានសក្តានុពលក្នុងការអភិវឌ្ឍសង្គម ដូចដែល​យើង​មើល​ឃើញ​ជាក់​ស្តែងពីចលនារបស់ស្រ្តីនៅកម្ពុជា”

សូមចុចនៅទីនេះដើម្បីអានបន្ត   https://lwhrd.org/story/toy-monireth/