អៀង លីនដា

ថ្ងៃនេះLWHRD បានជួបធ្វើការសន្ទនាជាមួយ អៀង លីនដាដែលជាស្រ្តីវ័យក្មេងប្រកបដោយសក្តានុពលក្នុងការដឹកនាំ។ លីនដា គឺជាស្រ្តីវ័យក្មេងម្នាក់ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលដូចជា ភាពជាអ្នកដឹកនាំ ក៍ដូចជាការរៀបចំកម្មវិធីនានាជាដើម។ ស្រ្តីវ័យក្មេងម្នាក់នេះ ចាប់ផ្តើមធ្វើសកម្មភាពទាំងនេះដោយសំលឹងឃើញថា ខ្លួូននឹងអាចចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសង្គម ក៍ដូចជាបង្ហាញពីសក្តានុពលរបស់យុវជនក្នុងការចូលរួមចំណែកក្នុងការលើកកម្ពស់ការគោរពសិទ្ធិ និងលទ្ធិប្រជាធិប្បតេយ្យនៅកម្ពុជា។ ជាងនេះទៅទៀតការបង្ហាញពីភាពប៉ិនប្រសប់ក្នុងការដឹកនាំជីវិតផ្ទាល់ខ្លួន ក៍ដូចជាសកម្មភាពនានា បានធ្វើឲ្យលីនដាក្លាយជាយុវជនគំរូសម្រាប់យុវជនវ័យក្មេងជាច្រើនទៀត។

10983852_1047935735235658_6517436573210823543_n

ស្របជាមួយនឹងភាពឆ្លាតវ័យរបស់ខ្លួន ស្រ្តីវ័យក្មេងរូបនេះក៍ជួបប្រទះនូវបញ្ហាប្រឈមផ្សេងៗក្នុងជីវិតក៍ដូចជាក្នុងពេលបំពេញការងារផងដែរ។ បញ្ហាមួយដែលលីនដាគិតថាជាបញ្ហាប្រឈមខ្លាំងសម្រាប់ខ្លួនឯងក៍ដូចជាស្រ្តីជាច្រើនផ្សេងទៀត គឺការមិនទាន់មានការទទួលស្គាល់ពេញលេញចំពោះការងារដែលខ្លួនធ្វើក្នុងនាមជាស្រ្តី។ តួយ៉ាងដូចជាការធ្វើការចេញពីធ្វើការពេលយប់ជាដើម បានក្លាយជាប្រធានបទដែលត្រូវសមាជិកសហគមន៍មួយចំនួននិយាយមិនល្អដោយមិនបានសួរទៅកាន់លីនដាទេថា “គាត់ចំណាយពេលពីព្រឹកដល់យប់ធ្វើអ្វីខ្លះ? ហើយធ្វើដើម្បីអ្វី?”។ បើទោះជាមានបញ្ហាយ៉ាងនេះក្តី ក៍លីនដានៅតែព្យាយាមជម្នះបញ្ហាទាំងនេះ។ លីនដាអាចយកឈ្នះបញ្ហាទាំងនេះបាន អាស្រ័យដោយមានការលើកទឹកចិត្តពីក្រុមគ្រួសារ មិត្តភ័ក្ភ និងអ្នកនៅជុំវិញខ្លួន។ ទន្ទឹមនឹងនេះ លីនដាក៍សង្ឃឹមដែរថា “ក្រុមគ្រួសារព្រមទាំងសហគមន៍នឹងលើកទឹកចិត្ត ព្រមទាំងផ្តល់ឳកាសដល់ស្រ្តី និងក្មេងស្រី ឲ្យទទួលបានការអប់រំ និងឳកាសដូចក្មេងប្រុស ឬបុរសដែរ”។

សូមចុចនៅទីនេះដើម្បីអានបន្ថែម!

ឃួយ ម៉ារឺដឹប

ឃួយ ម៉ារឺដឹប គឺជាស្រ្តីម្នាក់ដែលមានឯករាជ្យភាពក្នុងការធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធទៅនឹងជិវិតផ្ទាល់ខ្លួន។ បច្ចុប្បន្ននេះ ម៉ារឺដឹបកំពុងតែបម្រើការក្នុងអង្គការអន្តរជាតិមួយក្នុងរាជធានីភ្នំពេញ ដោយផ្តោតជាចំបងទៅលើការបញ្ចប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។ កាលដើមឡើយម៉ារឺដឹប គ្រាន់តែជានិស្សិតវ័យក្មេងម្នាក់ដែលស្វែងរកការងារស្ម័គ្រចិត្តដើម្បីទទួលបានបទពិសោធន៍ក្នុងការធ្វើការងារនាពេលដែលខ្លួនបញ្ចប់ការសិក្សាតែប៉ុន្នោះ។ ដោយសារតែការធ្វើការងារស្ម័គ្រចិត្តទាំងនេះហើយ ដែលជាដើមទុនក្នុងការកំណត់ពីទិសដៅជិវិតរបស់ម៉ារឺដឹប។ ម៉ារឺដឹបមានក្តីស្រមៃថា កម្ពុជានឹងក្លាយជាសង្គមមួយដែលពោពេញទៅដោយការគោរពសិទ្ធិស្រ្តី និងជាសង្គមដែលអាចលុបបំបាត់រាល់ទំរង់នៃអំពើហិង្សាលើស្រ្តីនាពេលអនាគត។

 

ការបំពេញការងាររបស់ខ្លួនដោយភ្ជាប់ជាមួយនឹងទស្សនៈវិស័យមួយនេះ មិនមែនជារឿងងាយស្រួលឡើយ។ ម៉ារឺដឹបជួបប្រទះនូវបញ្ហាប្រឈមជាច្រើនក្នុងពេលបំពេញការងារ។ បញ្ហាចំបងនោះគឺ ការពុំសូវគោរព និងឲ្យតម្លៃលើសមត្ថភាពការងាររបស់គាត់ដែលជាស្រ្តីវ័យក្មេង ដោយផ្អែកទៅលើផ្នត់គំនិត “ស្រ្តីមុជមិនជ្រៅទៅមិនឆ្ងាយ ឬ ស្រ្តីបង្វិលជើងក្រានមិនជុំជាដើម”។ បើទោះបីជាបញ្ហាប្រឈមទាំងនេះកើតឡើងលើម៉ារឺដឹបក៍ពិតមែន ក៍ស្រ្តីវ័យក្មេងម្នាក់នេះ ពុះពារគ្រប់ឧបសគ្គ ដោយប្រើសិល្បៈនៃការបំពេញការដើម្បីបង្ហាញថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញការងារ ដូចមនុស្សឯទៀតៗដែរ ពោលគឺមិនមានអ្វីខុសគ្នាទៅនឹងបុរស។

សូមចុចនៅទីនេះដើម្បីអានបន្ថែម! 

មួង វណ្ណឌី

“បង! យករឿងខ្ញុំទៅធ្វើអី?” គឺជាប្រយោគដំបូងដែលអ្នកសារព័ត៌មានវ័យជាង២០ឆ្នាំបាននិយាយមកកាន់ LWHRD។ មួង វណ្ណឌី គឺជាឈ្មោះអ្នកអ្នកសារព័ត៌មានវ័យក្មេងរូបនេះ។ វណ្ណឌីបានប្រកបការងារជាអ្នកសារព័ត៌មានអស់រយៈកាលជាងពីរឆ្នាំមកហើយ ពោលគឺចាប់តាំងពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងសារព័ត៍មានក្នុងឆ្នាំ២០១៤មកម្លេះ។ “ខ្ញុំធ្វើអ្នកសារព័ត៌មានពីព្រោះតែខ្ញុំចូលចិត្ត និងចែករំលែកព័ត៍មានដល់មហាជន” គឺជាចម្លើយដែលវណ្ណឌីឆ្លើយទៅនឹងសំនួរ ហេតុអ្វីបានជាធ្វើអ្នកកាសែត? អ្នកសារព័ត៌មានមិនមែនជាអាជីពងាយស្រួលប៉ុន្មានទេ។ ដើម្បីទទួលបានព័ត៌មានវណ្ណឌី ត្រូវមានភាពក្លាហាន និងទំនុកចិត្តខ្ពស់ក្នុងការចុះទៅយកព័ត៌មាននៅតាមទីតាំងផ្សេងៗ ដែលពេលខ្លះគាត់ត្រូវប្រឈមនឹងបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។ វណ្ណឌីបាននិយាយពោពេញទៅដោយទំនុកចិត្តថា “យើងសរសេរព័ត៌មានគឺមិនឲ្យពួកគាត់ជឿលើយើងទេ គឺយើងឲ្យពួកគាត់ពិចារណាថាត្រូវឬក៍ខុស”

0

តើអ្នកសារព័ត៌មានវ័យក្មេងរូបនេះជួបប្រទះបញ្ហាប្រឈមអ្វីខ្លះក្នុងពេលបំពេញការងារ? តើក្នុងនាមជាអ្នកសារព័ត៌មាន វណ្ណឌីធ្វើយ៉ាងណាខ្លះដើម្បីជម្នះបញ្ហាប្រឈមទាំងនេះ? សូមចុចនៅទីនេះដើម្បីអានបន្ថែម!

ប៊ន កញ្ញា

ប៊ន កញ្ញា គឺជាបុគ្គលិកនៃក្រុមហ៊ុនឯកជនមួយដែលចំណាយពេលផ្ទាល់ខ្លួនក្នុងការធ្វើការងារស្ម័គ្រចិត្តដើម្បីធ្វើឲ្យមានភាពប្រសើឡើងនៃការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ មុននឹងបម្រើការងារក្នុងវិស័យឯកជន កញ្ញាបានធ្វើជាអ្នកស្ម័គ្រចិត្ត ក៍ដូចជាបុគ្គលិកតាមអង្គការសង្គមស៊ីវិលមួយចំនួនក្នុងទីក្រុងភ្នំពេញ។ កញ្ញាចាប់ផ្តើមប្រលូកក្នុងការងារសង្គមដោយសារតែមានទឹកចិត្តចង់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមតាមលទ្ធភាពដែលខ្លួនអាចធ្វើទៅបាន។  ដោយសារតែទឹកចិត្តនេះហើយ ទើបកញ្ញានៅតែបន្តការងារស្ម័គ្រចិត្តក្នុងការលើកកម្ពស់ការគោរពសិទ្ធិស្រ្តី ក៍ដូចជាសិទ្ធិសហគមន៍ និងសិទ្ធិកម្មករកម្មការនីដែលកំពុងបម្រើការក្នុងវិស័យផ្សេងៗ។

13501824_295529764167988_1001130933936484709_n

ស្របជាមួយនឹងការតាំងចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មដើម្បីសម្រេចនូវក្តីស្រមៃរបស់ខ្លួន កញ្ញាក៍ប្រឈមជាមួយនឹងបញ្ហាជាច្រើនផងដែរ ដែលក្នុងនោះរួមបញ្ចូលទាំងការរារាំងនូវការធ្វើសកម្មភាពផ្សេងៗក្នុងសហគមន៍ពីសំណាក់អាជ្ញាធរ និងផ្នត់គំនិតសង្គមដែលពុំសូវគោរព និងឲ្យតម្លៃចំពោះភាពជាអ្នកដឹងនាំរបស់ស្រ្តី។ ពេលខ្លះគាត់ស្ទើរតែបោះបង់ចោលនូវក្តីស្រមៃដែលចង់បានសង្គមមួយដែលមនុស្សគ្រប់រូបអាចរស់នៅដោយសមភាព និងសមធម៌ ដោយសារតែសម្ពាធផ្នត់គំនិតសង្គម និងវប្បធម៌ទាំងនេះ។ ទោះជាយ៉ាងណាក៍ដោយ ស្រ្តីវ័យក្មេងដែលមានស្រុកកំណើតក្នុងខេត្តកណ្តាលរូបនេះ នៅតែលើកទឹកចិត្តខ្លួនឯងជានិច្ចដើម្បីជម្នះរាល់បញ្ហាផ្សេងៗដែលខ្លួនបានជួបប្រទះ។ កញ្ញានិយាយដោយមានទំនុកចិត្តថា “ប្រសិនបើយើងជួបបញ្ហាប្រឈម ហើយមិនដោះស្រាយ នោះវានឹងមិនមានការផ្លាស់ប្តូរនោះទេ។ ទោះបីជាពេលខ្លះវាពិបាក តែឲ្យតែយើងរក្សាគំនិតវិជ្ជមាន នោះយើងនឹងអាចកែប្រែស្ថានភាពលំបាកទាំងនោះបាន។”

សូមចុចនៅទីនេះដើម្បីអានបន្ថែម! 

ឱក សេរីរ័ត្ន

ឱក សេរីរ័ត្នបានប្រលូកក្នងការងារសង្គមជាច្រើនឆ្នាំមកហើយ ពោលគឺចាប់តាំងពីធ្វើជាអ្នកស្ម័គ្រចិត្តរហូតក្លាយជាមន្ត្រីគម្រោងនៃអង្គការមិនមែនរដ្ឋាភិបាលមួយ។ សេរីរ័ត្នធ្លាប់គិតថាការដែលខ្លួនក្លាយជាអ្នកដឹងនាំវ័យក្មេងដ៏ឆ្នើមម្នាក់គឺជាភាពចៃដន្យតែប៉ុណ្ណោះ ដោយហេតុថាកាលដើមឡើយខ្លួនពុំដែលស្រមៃពីការធ្វើការងារសង្គម ឬប្រកបការងារក្នុងវិស័យសង្គមស៊ីវិលឡើយ។ អ្នកដឹកនាំវ័យក្មេងរូបនេះចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម ដោយផ្តើមពីការដើរតាមមិត្តភ័ក្ភចូលរួមកម្មវិធីផ្សេងៗរបស់អង្គការនានា ដែលជាឳកាសក្នុងការប្រែក្លាយខ្លួនឲ្យក្លាយជាស្រ្តីម្នាក់ដ៍មានសក្តានុពលក្នុងការដឹងនាំ។ ទន្ទឹមនឹងភាពជោគជ័យលើការងាររបស់ខ្លួន សេរីរ័ត្នក៍ជួបប្រទះបញ្ហាប្រឈមមួយចំនួនដែរ ដែលបញ្ហាចំបងគឺផ្នត់គំនិតខ្មែរចំពោះកូនស្រី ឬស្រ្តី។ កត្តាទាំងនេះបានធ្វើឲ្យស្រ្តីអ្នកដឹកនាំរូបនេះមានការបាក់ទឹកចិត្តក្នុងការបំពេញការងារ ហើយពេលខ្លះគាត់ក៍មានអារម្មណ៍ថាខ្មាស់អៀនអ្នកជិតខាងដោយសារតែការចុះសហគមន៍ជាញឹកញាប់។ អ្នកដឹងនាំវ័យក្មេងដ៍ឆ្នើមម្នាក់នេះពុះពារគ្រប់ឧបសគ្គដើម្បីសម្រេចនូវក្តីស្រមៃរបស់ខ្លួន។ សេរីរ័ត្ននិយាយដោយមុតមាំថា “សម្រាប់ខ្ញុំ ខ្ញុំគិតថាអ្វីដែលខ្ញុំធ្វើគឺត្រឹមត្រូវ។ វាជាការសម្រេចចិត្តរបស់ខ្ញុំ។ ខ្ញុំធ្វើការងារទាំងនេះដោយមិនប៉ះពាល់ដល់អ្នកដទៃទេ គឺដើម្បីផលប្រយោជន៍របស់សង្គម។”

13327638_892146934246512_5852582554644353305_n

សូមចុចនៅទីនេះដើម្បីអានបន្ថែម!

 

ហួត ថាវី

ថ្ងៃនេះLWHRD បានធ្វើការសម្ភាសន៍ ហួត ថាវី ដែលនឹងត្រូវបន្តការសិក្សានៅសហរដ្ឋអាមេរិកនៅពេលដ៍ខ្លីខាងមុខនេះ លើមុខជំនាញការអភិវឌ្ឍអន្តរជាតិដោយនិរន្តរភាព (Sustainable International Development) នៅសាកលវិទ្យាល័យ ប្រែនឌីស(Brandeis university)។ បច្ចុប្បន្ននេះ ថាវីកំពុងតែបម្រើការងារក្នុងអង្គការសង្គមស៊ីវិលមួយដែលផ្តោតទៅលើការលើកកម្ពស់សិទ្ធិជនដែលមានសម្លេងតិចក្នុងសង្គម។ ស្រ្តីវ័យក្មេងរូបនេះបានបោះបង់ការសិក្សាផ្នែកវេជ្ជសាស្រ្តក្នុងឆ្នាំ២០១៤ គឺក្រោយពេលដែលគាត់ចំណាយពេលសិក្សាលើមុខវិទ្យានេះអស់រយៈពេល៤ឆ្នាំទៅហើយ។  ថាវីបានប្តូរមកសិក្សាផ្នែកសិក្សាអន្តរជាតិវិញដោយរំពឹងថានឹងប្រើអ្វីដែលគាត់បានរៀនដើម្បីបម្រើប្រយោជន៍សម្រាប់សង្គម។ ថ្វីត្បិតតែយុវតីរូបនេះលះបង់ច្រើនដើម្បីធ្វើការងារសង្គមក៍ពិតមែន តែគាត់ក៍ជួបបញ្ហាប្រឈមជាច្រើនផងដែរ។ ស្រ្តីវ័យក្មេងរូបនេះនៅតែមានការតាំងចិត្តខ្ពស់ក្នុងការបំពេញការងារដែលខ្លួនពេញចិត្ត។

1450275_634027719981804_1288224859_n

ហេតុអ្វីបានជាគាត់សម្រេចចិត្តប្តូរមុខវិទ្យាសិក្សា? តើកត្តាអ្វីខ្លះដែលជម្រុញឲ្យគាត់មានថ្ងៃនេះ? សូមចុចនៅទីដើម្បីស្តាប់សំឡេង!

កែវ ចាន់រ៉ា

ក្បែមាត់ស្រះនៃសាកលវិទ្យាល័យមួយ ស្រ្តីវ័យក្មេងដែលមានវ័យប្រមាណជាជាង២០ឆ្នាំកំពុងតែអង្គុយធ្វើការសន្ទនាជាមួយLWHRD។ កែវ ចាន់រ៉ា គឺជាឈ្មោះស្រ្តីវ័យក្មេងម្នាក់នេះ។ បច្ចុប្បន្ននេះ ចាន់រ៉ា កំពុងតែបម្រើការក្នុងអង្គការមិនមែនរដ្ឋាភិបាលមួយដែលមានដំណែងជា”អគ្គលេខាធិការរង”។ ទំរាំតែបានទទួលដំណែងបច្ចុប្បន្ននេះ ចាន់រ៉ាបានតស៊ូឆ្លងកាត់នូវឧបសគ្គជាច្រើន ដើម្បីសម្រេចនូវក្តីស្រមៃខ្លួន។

1617231_564647263634904_6605474758412398017_o

តើអ្នកចង់ដឹងទេថាពីយុវតីម្នាក់ដែលបម្រើការជាអ្នកស្ម័គ្រចិត្ត ក្លាយមកជាស្ត្រីវ័យអ្នកដឹកនាំវ័យក្មេងឆ្លងកាត់បញ្ហាប្រឈមអ្វីខ្លះ ហើយតើគាត់ធ្វើការតស៊ូយ៉ាងណាខ្លះដើម្បីជម្នះបញ្ហាប្រឈមទាំងនេះ? តើអ្វីជាកត្តាជម្រុញឲ្យស្រ្តីរូបនេះនៅតែបន្តការងាររបស់ខ្លួន? សូមចុចនៅទីនេះដើម្បីអានបន្ថែម!

Hong Naysim

ថ្ងៃ នេះ ដំណើរ ជីវិត របស់ ស្រ្តី ដែល ធ្វើ ការ ការពារ សិទ្ធិ មនុស្ស បាន ធ្វើ ការ សម្ភាសន៍ ស្រ្តី ដែល បម្រើការ ជាអ្នក ប្រឹក្សា ផ្លូវ ចិត្ត ដល់ ក្រុម ងាយ រង គ្រោះ ដូចជា អ្នក ប្រើ គ្រឿង ញៀន ស្រ្តី ធ្វើ ការ នៅ សេវា កំសាន្ត និង ស្រ្តី ដែល ប្រកប របរ ជា នារី បម្រើ សេវា ផ្លូវ ភេទ ជា ដើម។ ណៃស៊ីម ជា ឈ្មោះ របស់ យុវតី ម្នាក់ ដែល បម្រើការប្រឹក្សា ផ្លូវ ចិត្ត នេះ។ នៅ ពេល ដែល LWHRD សួរ ទៅ កាន់ ណៃស៊ីម ពី មូល ហេតុ ដែល ចាប់ អាជីព ជា អ្នកប្រឹក្សា យោបល់ គាត់ បាន បញ្ជាក់ ថា “ការ ដែល ប្រកប ការ ងារ នេះ ពី ព្រោះ តែ ចំណង់ ចំនូល ចិត្ត”។

1

ដោយ សារ តែ ការ ចាប់ អាជីព ការងារ ជា អ្នក ប្រឹក្សា ផ្លូវ ចិត្ត ចំពោះ ជន ងាយ រង គ្រោះ ពេល ខ្លះ ណៃស៊ីមត្រូវ ចុះ ទៅ ធ្វើ ការ តាម បណ្តា ខេត្ត ផ្សេងៗ ព្រម ទាំង ចុះ ទៅ ដល់ កន្លែង ដែល អ្នក ប្រើ គ្រឿង ញៀន ស្រ្តី ធ្វើការ នៅ សេវា កំសាន្ត និង ស្រ្តី ដែល ប្រកប របរ ជា នារី បម្រើ សេវា ផ្លូវ រស់ នៅ ឬ ធ្វើ ការ ដែល កត្តា ទាំង នេះ ចូល រួម ចំណែក ក្នុង ការ បង្កើត ឲ្យ មាន បញ្ហា ប្រឈម សម្រាប់ ណៃស៊ីម ផង ដែរ។ នៅ ពេល ដែល សាក សួរ ណៃស៊ីម ថា តើ ហេតុ អ្វី បាន ជា កត្តា ទាំង នេះ ក្លាយ ជា បញ្ហា ប្រឈម សម្រាប់ គាត់? ណៃស៊ីម ញញឹម នឹងឆ្លើយ ថា “តាម ធម្មតា អ្នក ជិត ខាង គាត់ តែង តែ និយាយ ថា រៀន សូត្រ បាន សមរម្យ ម៉េច មិន ទៅ ធ្វើការ ផ្សេង ? ហេតុអ្វី ក៍ ទៅ ធ្វើ ការ បែប នឹង? តែ ទោះ ជា យ៉ាង ណា ក៍ ដោយ ខ្ញុំ នៅ តែ ពេញ ចិត្ត នូវ អ្វី ដែលខ្ញុំ ធ្វើ។”

សូមចុចនៅទីនេះដើម្បីអានបន្ថែម!

Chandi Tel

នៅ ក្នុង បរិវេណ នៃ សាកលវិទ្យាល័យ មួយ នា ពេល ព្រលប់ ទៅ ហើយ នោះ យុវតី វ័យ ក្មេង ម្នាក់ ឈរ ពិព័ណ៌នាអំពី ការ រស់នៅ និង ការងារ របស់ ខ្លួន។ យុវតី វ័យ ក្មេង រូប នេះ ធ្វើ ការងារ សង្គម ជា ច្រើន ឆ្នាំ រាប់ តាំង ពី ធ្វ់ើ ការងារ ស្ម័គ្រចិត្ត រហូត ក្លាយ ជា បុគ្គលិក នៃ អង្គការ ក្រៅ រដ្ឋាភិបាល មួយ ដែល ផ្តោត ជា ចំបង លើ “ការ ការពារ និង លើក កម្ពស់ សិទ្ធិស្រ្តី ដែល ប្រកប ការងារ ជា នារី បម្រើ សេវា កំសាន្ត”។ យុវតី រូប នេះ មាន ភាពក្លាហាន និង ការ តាំង ចិត្ត ខ្ពស់ ក្នុង ការ បំពេញ ការងារ និង ដោះស្រាយ បញ្ហា ប្រឈម ដែល ខ្លួន បាន ជួបប្រទះ ប៉ុន្តែ គាត់ ហាក់ មិន មាន ភាព ក្លាហាន ក្នុង ការ បរិយាយ ពី ការងារ ទាំង ស្រុង របស់ ខ្លួន ប្រាប់ ក្រុម គ្រួសារ នៅ ឡើយ។

2

តើ អ្នក ចង់ ដឹង ទេ ថា ហេតុ អ្វី បាន ជា យុវតី រូប នេះ ធ្វើ ដូច្នេះ? តើ គាត់ ជួប ប្រទះ បញ្ហា អ្វីខ្លះ ក្នុង ជីវិតបាន ជា គាត់ សម្រេច ចិត្ត ដូច្នេះ? សូម ចុច ទី នេះ ដើម្បី អាន បន្ថែម!

Kimheng Tang

LWHRD បានជួបសម្ភាសន៍ជាមួយយុវតីវ័យក្មេងមួយរូប ដែលចំណាយទាំងពេលវេលា និងថវិការផ្ទាល់ខ្លួនដើម្បីធ្វើការងារសង្គម។ មុនធ្វើកិច្ចសន្ទនារ គឹមហេង ចាប់ផ្តើមដោយប្រយោគ “ខ្ញុំដូចជាគ្មានអ្វីដែលអាចលើកទឹកចិត្តអ្នកដទៃទេ”។ ប៉ុន្តែនៅពេល ដែលបន្តនិយាយជាមួយLWHRD គឹមហេងបានប្រាប់ថា “ការដែលចង់ឃើញសហគមន៍មានភាពរឹងមាំផ្នែកសេដ្ឋកិច្ច និងឆន្ទះក្នុងការធ្វើឲ្យប្រសើរឡើងនៃការអប់រំសម្រាប់ក្មេងស្រីនៅតាមសហគមន៍ និងទីជនបទ” បានជម្រុញឲ្យយុវតីរូបនេះចូលរួមចំណែកក្នុងកិច្ចការសង្គម។

2

តើអ្នកចង់ដឹងទេថា ក្មេងស្រីដែលកើតនិងធំធាត់នៅក្នុងទីប្រជុំជន យល់ឃើញយ៉ាងណាចំពោះជីវភាព និងការរស់នៅរបស់ពលរដ្ឋដែលរស់នៅតាមទីជនបទ? តើកត្តាអ្វីខ្លះដែលលើកទឹកចិត្តយុវតីរូបនេះឲ្យធ្វើការស្ម័គ្រដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គម?

សូមចុចនៅទីនេះដើម្បីស្តាប់ការសន្ទនារ!