Cheav Samnang

នៅ ក្រោម ម្លប់ ដើម ផ្កាចំប៉ា អ្នក សារព័ត៌មាន វ័យ ក្មេង ម្នាក់ កំពុង តែ ធ្វើ ការ សន្ទនា ជា មួយ ដំណើរ ជីវិត របស់ ស្រ្តី ដែល ធ្វើ ការ ការពារ សិទ្ធិ មនុស្ស។ “ខ្ញុំ ឈ្មោះ ជាវ សំណាង។” ជា ប្រយោគ ដំបូង ដែល យុវជន វ័យក្មេង រូប នេះ ធ្វើ ការ ណែនាំ ខ្លួន។  សំណាង បាន ប្រលូក ក្នុង ការងារ សង្គម ជា ច្រើន ឆ្នាំ មក ហើយ។ បច្ចុប្បន្ន នេះ គាត់ បាន បង្កើត ក្រុម យុវជន មួយ ដែល ធ្វើ ការ ចែក រំលែក ចំនេះ បទ ពិសោធន៍ ទៅ លើ បញ្ហា ផ្សេងៗ ទៅ ដល់ យុវជន នៅ តាម វិទ្យាល័យ ដែល ក្នុង នោះ មាន ការ លុប បំបាត់ អំពើ ហិង្សា លើ ស្រ្តី និង កុមារ ផង ដែរ។ សំណាង បាន បន្ត ថា “ជា ទូទៅ អំពើ ហិង្សា ធ្វើ ឲ្យ ក្រម សីលធម៌ របស់ មនុស្ស នឹង លែង មាន ភាព ជា មនុស្ស ហើយ ក្នុងសង្គម ទាំង មូល ពោពេញ ទៅ ដោយ អំពើ ហិង្សា បាត់ បង់ ស្ថេរភាព នៅ ក្នុង សហគមន៍ ធ្វើ ឲ្យ ស្រ្តី ដែល ជា ប្រពន្ធ កូន ឬ អ្នក ជិតខាង ភ័យ និង ឥត មាន សុវត្ថិភាព នៅ ក្នុង ខ្លួន។”  កាល ពី ដើម ឡើយ សំណាង មិន ដែល ចាប់ អារម្មណ៍ ទេ ថា ការដែល សំឡឹង មើល ស្រ្តី ពី លើ ដល់ ក្រោម ឬ ការ ប្រើ ពាក្យ សំដី បែប ឌឺ ដង ផ្លែ ផ្កា ដែល ធ្វើ ឲ្យ ស្រ្តី មាន ការ ខ្មាសអៀន ជា ប្រភេទ មួយ នេះ អំពើ ហិង្សា លើ ស្រ្តី។

2

តើ ហេតុ អ្វី បាន ជា គាត់ ផ្លាស់ ប្តូរ ការ គិត យ៉ាង ដូច្នេះ? សូម ចុច នៅ ទីនេះ ដើម្បី ស្តាប់ ការ បំភ្លឺ របស់ គាត់!

Cheng Theanghav

ធាងហាវ ជា យុវជន វ័យ ក្មេង ដែល ហាក់ អឹម អៀន ក្នុង ការ និយាយ នៅ មុខ ឧបករណ៍ ថត សម្លេង  បាន រៀបរាប់ ថា “ស្រ្តី ជា ដៃ គូរ អភិវឌ្ឍន៍” តើ ពាក្យ នេះ មាន អត្ថន័យ យ៉ាង ណា សម្រាប់ គាត់? “ស្រ្តី ជា អ្នក ចូលរួម ចំណែក ក្នុង ការ ផ្តល់ មតិយោបល់ ផ្សេងៗ ប្រសិន បើ ប្រុសៗ ធ្វើ មិន សូវ ជា ល្អ ខ្លាំង នៅ ពេល ស្រ្តី ចូលរួម ចំណែក ល្អិតល្អន់ ជាង ធ្វើ ឲ្យ ការងារ កាន់ តែ ល្អ ជាង។”

1

“យើង ចាប់ ផ្តើម ស្វែង យល់ ពី ទិដ្ឋភាព រស់ នៅ ប្រសិន បើ យើង ជួប ផ្ទាល់ ទិដ្ឋភាព ទាំង អស់ នឹង តើ យើង មាន ការ លំបាក យ៉ាង ណា?” ជា កត្តា ជម្រុញ យុវជន វ័យ ក្មេង ម្នាក់ នេះ ឲ្យ ចូល រួម ចំណែក អភិវឌ្ឍន៍ សហគមន៍។ តើ អំពើ ហិង្សា កើត ឡើង ដោយ សារ អ្វី? យុវជន វ័យ ក្មេង នេះ បាន បញ្ជាក់ ថា “ជា ទូទៅ បញ្ហា គ្រួសារ នឹង គឺ រឿង ជីវភាព រស់ នៅ រឿង ការ អប់រំ  គាត់ មិន សូវ មាន ការ អប់រំ ខ្ពស់ ពេល ខ្លះ ដោយសារ គាត់ ទំនេរ ច្រើន អីចឹង ទៅ ពេល ខ្លះ គាត់ មិន សូវ មាន ការងារ ធ្វើ  នាំ ឲ្យ គាត់ មាន ពេល វេលា ជួប ជុំ គ្នា ពេល ជួប ជុំ គ្នា តែង តែ មាន ការ ញ៉ាំ ស្រា ជា មួយ មិត្តភ័ក្ភ អីចឹង ទៅ។ ពេល ត្រលប់ មក វិញ អាច កើត មាន រឿង ស្មុគស្មាញ នៅ ក្នុង ផ្ទះ  នាំ ឲ្យ វាយ ប្រពន្ធ កូន អីចឹង ទៅ។”

សូមចុចទីនេះដើម្បីអានបន្ថែម!

Soeu Vichea

ក្រោមម្លប់ឈើនាពេលព្រលឹម យុវជនមួយរូបដែលមានទឹកមុខស្ងប់ អមជាមួយនឹងវាចារមួយៗបានប្រាប់ដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្សថា “ខ្ញុំផ្លាស់ប្តូរ! ពីមុនពេលខ្ញុំឃើញស្រ្តីស្លៀកខ្លី ខ្ញុំគិតថាមិនល្អ ហើយពេលខ្លះនិយាយដើមទៀត។ តែការពិតទៅគាត់ស្លៀកអីចឹង យើងមិនគួរទៅថាឲ្យគាត់ទេ។”

IMG_2250

ចង់ដឹងអត់ថាហេតុអ្វីបានជាគាត់មានការផ្លាស់ប្តូរយ៉ាងដូច្នេះ?  សូមចុចទីនេះដើម្បីអានបន្ថែម!

Cheng Theanghav

ធាងហាវ ជា យុវជន វ័យ ក្មេង ដែល ហាក់ អឹម អៀន ក្នុង ការ និយាយ នៅ មុខ ឧបករណ៍ ថត សម្លេង  បាន រៀបរាប់ ថា “ស្រ្តី ជា ដៃ គូរ អភិវឌ្ឍន៍” តើ ពាក្យ នេះ មាន អត្ថន័យ យ៉ាង ណា សម្រាប់ គាត់? “ស្រ្តី ជា អ្នក ចូលរួម ចំណែក ក្នុង ការ ផ្តល់ មតិយោបល់ ផ្សេងៗ ប្រសិន បើ ប្រុសៗ ធ្វើ មិន សូវ ជា ល្អ ខ្លាំង នៅ ពេល ស្រ្តី ចូលរួម ចំណែក ល្អិតល្អន់ ជាង ធ្វើ ឲ្យ ការងារ កាន់ តែ ល្អ ជាង។”

“យើង ចាប់ ផ្តើម ស្វែង យល់ ពី ទិដ្ឋភាព រស់ នៅ ប្រសិន បើ យើង ជួប ផ្ទាល់ ទិដ្ឋភាព ​ទាំង អស់ ​នឹង តើ​ យើង មាន ការ លំបាក យ៉ាង ណា?” ជា កត្តា ជម្រុញ យុវជន វ័យ ក្មេង ម្នាក់ នេះ ​ឲ្យ ចូល រួម ចំណែក អភិវឌ្ឍន៍ សហគមន៍។ តើ អំពើ ហិង្សា កើត ឡើង ដោយ សារ អ្វី? យុវជន វ័យ ក្មេង នេះ បាន បញ្ជាក់ ថា “ជា ទូទៅ បញ្ហា គ្រួសារ នឹង គឺ រឿង ជីវភាព រស់ នៅ រឿង ការ អប់រំ  គាត់ មិន សូវ មាន ការ អប់រំ ខ្ពស់ ពេល ខ្លះ ដោយសារ គាត់ ទំនេរ ច្រើន អីចឹង ទៅ ពេល ខ្លះ គាត់ មិន សូវ មាន ការងារ ធ្វើ  នាំ ឲ្យ គាត់ មាន ពេល វេលា ជួប ជុំ គ្នា ពេល ជួប ជុំ គ្នា តែង តែ មាន ការ ញ៉ាំ ស្រា ជា មួយ មិត្តភ័ក្ភ អីចឹង ទៅ។ ពេល ត្រលប់ មក វិញ អាច កើត មាន រឿង ស្មុគស្មាញ នៅ ក្នុង ផ្ទះ  នាំ ឲ្យ វាយ ប្រពន្ធ កូន អីចឹង ទៅ។”

សូមចុចទីនេះដើម្បីអានបន្ថែម!​

Prom Morokot

ថ្ងៃនេះយើងសូមនាំអ្នកទាំងអស់គ្នាទៅជួបលោកព្រហ្ម មរកត ដែលលោកជាយុវជនគំរូមួយរូបសម្រាប់យុវជនផ្សេងៗជាច្រើនទៀត។ “សម្រាប់រូបខ្ញុំផ្ទាល់ បុរសដែលឈ្លោះប្រកែកជាមួយស្រ្តី ឬឈានទៅដល់ការប្រើប្រាស់អំពើហិង្សាមិនហៅថាបុរសទេ។” ជាឃ្លាដែលមរកតបានពិពណ៌នាអំពីអត្ថន័យនៃបុរសពិតមកកាន់ដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្ស។

IMG_2237

មរកតថែមទាំងបន្តទៀតថា“មិនមែនបុរសដែលមិនប្រើអំពើហិង្សាលើស្រ្តី ទើបហៅថាបុរសល្អទេ។ បុរសល្អគឺជាបុរសដែលមិនប្រើអំពើហិង្សា ហើយត្រូវយកចិត្តទុកដាក់ចំពោះស្រ្តី និងលើកកម្ពស់ស្រ្តី។” មរកតបានផ្តាំផ្ញើរទៅបុរសផ្សេងៗទៀតថា “សម្រាប់រូបខ្ញុំគឺខ្ញុំត្រូវតែជៀសឲ្យផុតនូវការប្រើអំពើហិង្សាលើស្រ្តីគ្រប់រូបភាព ពេលខ្លះមិនមែនតែសកម្មភាពទេ ទង្វើ ឬពាក្យសម្តីណាមួយដែលធ្វើឲ្យស្រ្តីគាត់អាក់អន់ស្រពន់ចិត្ត ក៍ជាហិង្សាមួយលើផ្លូវចិត្តពួកគាត់ដែរ។ ត្រូវចាំថាយើងមានម្តាយជាស្រ្តី យើងមានបង មានប្អូន បើសិនជាយើងធ្វើអំពើហិង្សាលើស្ត្រីណាម្នាក់ ហាក់បីដូចជាយើងធ្វើដាក់សាច់ញាតិខ្លួនឯងដូចគ្នាដែរ។ មានតែការចូលរួមទាំងអស់គ្នា ដើម្បីស្រ្តីកម្ពុជាដែលជាមាតារបស់យើងគ្រប់គ្រប់គ្នា។”

សូមចុចទីនេះដើម្បីអានបន្ថែម!

Yeang Sethsamprathna

ប្រាថ្នាជាយុវជនគំរូមួយរូបដែលធ្វើការយ៉ាងសកម្មក្នុងការលើកកម្ពស់សិទ្ធិស្រ្តី និងកុមារ។ ប្រាថ្នាបានប្រាប់ដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្សថា “បុរស គិតថាស្រ្តីគឺជាភេទទន់ខ្សោយ ហើយជាភេទមួយដែលត្រូវតែស្តាប់បុរស។ ឧទាហរណ៍ជាស្វាមីភរិយាមានន័យថាបុរសជាមេគ្រួសារ គាត់សម្រចចិត្តក្នុងការធ្វើរឿងអ្វីមួយ ដូច្នេះគាត់គិតថានេះជាអំណាចរបស់គាត់ហើយជារឿងដ៏ត្រឹមត្រូវក្នុងការប្រើប្រាស់អំពើហិង្សា។” យុវជនវ័យក្មេងរូបនេះ កំពុងតែធ្វើការងារផ្សេងៗដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ចំពោះ​អំពើ​ហិង្សាលើស្រ្តី និងដើមចមនៃអំពើហិង្សាតាមរយៈការចូលរួមក្នុងយុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ចប់អំពើ​ហិង្សា​លើស្រ្តី ការរត់ម៉ារ៉ាតុង និងការរាំម៉ាឌីហ្សុនដើម្បីបញ្ចប់អំពើហិង្សាជាដើម។ ប្រាថ្នាបានប្រាប់ទៀតថា បុរសល្អ គឺជា “បុរសដែលមិនប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ធ្វើការសម្រេចចិត្តរួមគ្នា ការចេះជួយចែករំលែកកិច្ចការងារផ្ទះ និងចេះដោះស្រាយបញ្ហារួមគ្នា”

សូមចុចទីនេះដើម្បីអានព័ត៌មានបន្ថែម

Mao Kongkea

ក្រោមម្លប់ឈើនាបរិវេណសាកលវិទ្យាល័យមួយ គង្គាបានប្រាប់ដំណើរជិវិតរបស់ស្រ្តីដែលធ្វើការការពារ សិទ្ធិមនុស្សថា “បច្ចុប្បន្ននេះខ្ញុំជាសមាជិករបស់យុទ្ធនាការបញ្ឈប់អំពើហឹង្សាលើស្រ្តីរបស់អង្គការ​សហប្រជាជាតិ”។ គង្គាបានចូលរួមសកម្មភាពជាច្រើនក្នុងការបញ្ឈប់អំពើហឹង្សាលើស្រ្តីនៅក្នុងសាកលវិទ្យាល័យ និងនៅតាមបណ្តាញផ្សេងៗ ព្រមទាំងជាអ្នករៀបចំយុទ្ធនាការផងដែរ។  គង្គាបានប្រាប់ទៀតថា “ការសម្រេចបាននូវការបញ្ឈប់អំពើហឹង្សាលើស្រ្តី គឺធ្វើឲ្យក្រុមគ្រួសារមានការរីកចំរើន ដែលជាមូលហេតុនាំឲ្យគង្គាធ្វើការក្នុងវិស័យនេះ។” បើទោះបីជាគង្គាបានភាពក្លាហ៊ាន និងប្រកបការងារយ៉ាងស្វាហាប់យ៉ាងណាក្តី ក៍គាត់បានជួបនូវឧបសគ្គជាច្រើន ជាពិសេសពីសំណាក់ក្រុមបុរសដូចគ្នា “ពេលខ្លះគេសួរខ្ញុំថាទៅធ្វើការអ្វីទាក់ទងនឹងស្រ្តី? អ្នកខ្លះគេគិតថាខ្ញុំជាក្រុមបុរសស្រលាញ់បុរស”។ គង្គាបានបន្តទៀតថា “កន្លងមកបុរសមិនសូវជាចូលរួមជាមួយពួកយើងទេ។ ការចូលរួមរបស់បុរសពិតជាសំខាន់ណាស់ពីព្រោះយើងឃើញថាបុរសជាអ្នកប្រព្រឹត្តិអំពើហឹង្សា ដូច្នេះបើបុរសចូលរួមជាមួយយើងនោះយើងនឹងអាចលុបបំបាត់អំពើហឹង្សាបាន”

សូមចុចទីនេះដើម្បីអានបន្ថែម!​

Ou Ratanak

ការដែលឃើញសាច់ញាតិរបស់ខ្ញុំរងគ្រោះដោយសារអំពើហឹង្សា ខ្ញុំមានអារម្មណ៍ថាឈឺចាប់។ ជាងនេះទៅទៀតខ្ញុំបានត្រឹមតែឈរមើល ពីព្រោះមនុស្សគ្រប់គ្នាប្រាប់ខ្ញុំថា អំពើហឹង្សាលើស្រ្តីជារឿងគ្រួសារមិនពាក់ព័ន្ធនឹងខ្ញុំដែលជាអ្នកក្រៅ។ ហេតុដូច្នេះហើយដែលជម្រុញទឹកចិត្តខ្ញុំឲ្យធ្វើការបញ្ចប់អំពើ​ហឹង្សាលើស្រ្តី។”

សូមចុចនៅទីនេះដើម្បីអានបន្ថែម

Kong Yara

យ៉ារ៉ា គឺជាឈ្មោះសកម្មជនមួយរូបដែលធ្វើការការពារសិទ្ធិស្រ្តី និងលើកកម្ពស់សមភាពយេនឌ័រ។ បច្ចុប្បន្ននេះគាត់កំពុងតែបម្រើការនៅឃេមអាស៊ាន ដែលមានគោលដៅក្នុងការលើកកម្ពស់សិទ្ធិ និងភាពស្មើគ្នារបស់មនុស្ស។ យ៉ារ៉ាបានរៀបរាបថា ការងាររបស់លោកផ្តោតទៅលើ “ស្រ្តីកម្ពុជា​និងជម្រើស” ដែលមានន័យថា “ស្រ្តីមានឯករាជភាពក្នុងការប្រើប្រាស់ការគិតរបស់ខ្លួន និងក្នុងការប្រើប្រាស់រូបរាងកាយរបស់ខ្លួនពោពេញទៅដោយឯករាជភាព” ។ គាត់ថែមទាំងបន្តទៀតថា “យើងដឹងហើយថា ប្រទេសកម្ពុជាយើងមានវប្បធម៌មួយ វប្បធម៌មានភាពល្អប្រសើរច្រើនមែន ប៉ុន្តែទន្ទឹមនឹងយើងមានឧបសគ្គត្រង់ថា ស្រ្តីភាពច្រើនត្រូវសាកសួរត្រូវពឹងពាក់ទៅលើឪពុកម្តាយបងប្អូន ដែលធ្វើឲ្យមានផលប៉ះពាល់ទៅលើការសម្រេចចិត្តរបស់គាត់។ ជាទូទៅការសម្រេចចិត្ត ការដើរហើរទៅណាមកណាលុះត្រាតែឪពុកម្តាយ ធ្វើការសម្រេចចិត្តជំនួសគាត់ទើបគាត់មានសិទ្ធិ​ធ្វើអីបាន។ ខ្ញុំចង់ចែករំលែកថាស្រ្តីគាត់អាចប្រើប្រាស់សិទ្ធិរបស់គាត់ដោយឯករាជប្រសិនបើគាត់យល់​ឃើញ​ថាវាល្អ។”​

សូមចុចនៅទីនេះដើម្បីអានបន្ថែម