យុទ្ធនាការច្រៀងចម្រៀងថ្ងៃ៨មីនា បានផ្តួចផ្តើមឡើងដោយគម្រោងដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្ស សហការជាមួយអ្នកដឹកនាំវ័យក្មេង៨នាក់ផ្សេងទៀត។

យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសិទ្ធិស្រ្តី។ សមាជិករបស់យុទ្ធនាការបាននិពន្ធបទចម្រៀងថ្មីសម្រាប់យុទ្ធនាការ។

ចង់ដឹងអត់ថាតើអ្នកណាខ្លះជាអ្នករៀបចំយុទ្ធនាការនេះ?

  1. សៅ សេរីសុទ្ធា(អ្នកច្រៀង)
  2. ភោគ ស្រីពេជ្យ (អ្នកថតរូប)
  3. លី រតនៈ (អ្នកលេងហ្គីតា)
  4. សៀន ប៊ុនរិទ្ធ (អ្នកថតរូប)
  5. ឡេង ហ៊ីវហ្វី(អ្នកនិពន្ធចម្រៀង)
  6. យុវនិស្សិតបីនាក់ដែលមិនបញ្ចេញឈ្មោះ (អ្នកច្រៀង)
  7. ដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្ស(អ្នកសម្របសម្រួលដំណើរការទូទៅ)

តើពួកយើងបានធ្វើអ្វីខ្លះ?

  • ២នាក់ក្នុងចំណោមពួកយើងជាអ្នកលេងភ្លេង
  • ៤នាក់ក្នុងចំណោមពួកយើងជាអ្នកច្រៀង
  • ឯ២នាក់ទៀតគឺជាអ្នកថតរូប

តើយើងច្រៀងនៅទីណា?

យើងបានច្រៀងចម្រៀងនៅមុខព្រះបរមរាជរាំង និងតាមមាត់ទន្លេនៅរាជធានីភ្នំពេញ។

តើអ្វីបានកើតឡើង?

ដំបូងឡើងយើងច្រៀងនៅមុខព្រះបរមរាជវាំង។ មានតែសមាជិកយើងប៉ុន្នោះដែលច្រៀង។ ប្រហែលជា២០នាទីក្រោយមក មានមនុស្សប្រហែលជា២០នាក់បានចូលរួមជាមួយយើង។ យើងបានច្រៀងនៅ៦កន្លែងផ្សេងពីគ្នា ដោយមានចូលរួមជាមួយយើងប្រហែលជា១០០នាក់។ នៅថ្ងៃនោះយើងច្រៀងរហូតដល់អ្នកចូលរួមអាចចាំចម្រៀងយើងបាន ទើបយើងប្តូរទីកន្លែង។ យើងបញ្ចប់យុទ្ធនាការរបស់យើងនៅម៉ោង៨យប់។

អ្នកចូលរួមបានចែករំលែកមកកាន់យើងថា៖ ខ្ញុំចូលចិត្តយុទ្ធនាការនេះពីព្រោះខ្ញុំអាចចូលរួមបាន ហើយអត្ថន័យនៃចម្រៀងជាប្រយោជន៍ដល់សង្គម។ ចំណែកឯសមាជិកវ័យក្មេងរបស់យើងក៍លើកឡើងដែរថា “ នេះគឺជាលើកទីមួយហើយដែលខ្ញុំចូលរួមធ្វើយុទ្ធនាការ។ ខ្ញុំពិតជារីករាយណាស់ដែលឃើញមានអ្នកដទៃចូលរួមជាមួយយើង។”

តើអ្នកចង់ច្រៀងចម្រៀងជាមួយយើងទេ? ខាងក្រោមនេះគឺជាចម្រៀងរបស់យើង!

I. ៨មីនាជាថ្ងៃដ៍មានអត្ថន័យ គឺជាថ្ងៃនារីលើសាកលលោក ស្រ្តីមានសិទ្ធិ ដូចបុរស ទាំងអស់គ្មានសោះទេ ការរើសអើង។ ត្រូវក្លាហ៊ាន ចូលរួមកសាងសង្គម អភិវឌ្ឍន៍លើគ្រប់វិស័យ លើកតម្លៃ សិទ្ធិសេរី ឲ្យបានជ្រួលជ្រាបដល់មនុស្សគ្រប់គ្នា។

R. ស្រ្តីជាស្នូលនៃសង្គម ជានិមិត្តរូបនៃក្តីសុខុម ស្រ្តីជាមានតានៃពិភពលោក។

II. ជាស្រ្តីត្រូវឲ្យតម្លៃខ្លួនជានិច្ច មិនភ្លេចរក្សាមិត្តភាពល្អ ត្រូវក្លាហ៊ាន មិនបោះបង់ មិនឲ្យជួបឧបសគ្គប្រោះខ្លួនជាស្រ្តី មិនឲ្យជួបឧបសគ្គប្រោះខ្លួនជាស្រ្តី មិនឲ្យជួបឧបសគ្គប្រោះខ្លួនជាស្រ្តី មិនឲ្យជួបឧបសគ្គប្រោះខ្លួនជាស្រ្តី។

(និពន្ធដោយ ឡេង ហ៊ីវហ្វី)

សូមចុចនៅទីនេះដើម្បីអានបន្ថែម!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s